Connect with us

ស្រីស្អាតប្រចាំ Tik Tok កញ្ញា សុខ លីន សម្រេចចិត្តឈប់ព្យាបាលម្តាយដោយសារតែគ្មានលទ្ធភាព

គួឱ្យអាណិតតារា Tik Tok កញ្ញា សុខ លីន ពេលនេះកំពុងមានទុក្ខជាទម្ងន់

ភ្នំពេញ៖ កញ្ញា សុខ លីន ជាតារា Tik Tok ដ៏ស្រស់ស្អាត ដែលប្រិយមិត្តចាប់អារម្មណ៍ជាច្រើននាក់ពីអ្នកលេង Tik Tok កញ្ញា សុខ លីន មានទាំងសមត្ថភាព ដោយកញ្ញាបុិនប្រសប់ក្នុងការសម្តែងនៅកាយវិការឆ្កួតៗ សប្បាយៗ ធ្វើឱ្យអ្នកលេង Tik Tok ចាប់អារម្មណ៍លើកញ្ញាយ៉ាងខ្លាំង។

ប៉ុន្តែមកមើលពីជីវិតគ្រួសាររបស់កញ្ញា សុខ លីន ក៏កំពុងតែទទួលនូវ ភាពលំបាកខ្វះខ្វាតក្នុងការព្យាបាលជំងឺម្តាយជាទីស្រលាញ់ដែលកំពុងតែមានជំងឺ ឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ គឺកញ្ញា សុខ លីន ខ្វះលទ្ធភាព ក្នុង ការព្យាបាលម្តាយបន្តទៅទៀត។តារា Tik Tok ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់កញ្ញា សុខ លីន បានរៀបរាប់នៅសម្តីរបស់ខ្លួនថា “ម្ដាយខ្ញុំឈឺធ្ងន់ត្រូវការឈាម ៤កំប្លោកដើម្បីសង្គ្រោះបន្ទាន់ ខ្ញុំមិនដឹងទៅរកនៅឯណាទេ សង្ឃឹមថាមិត្តទាំងអស់គ្នា ជួយបរិច្ចាគឈាមជួយម្ដាយខ្ញុំផង លេខ ទូរស័ព្ទ 070267070” ។

តារាប្រចាំ Tik Tok ក៏បានរៀបរាប់បន្តទៀតថា “ម៉ែខ្ញុំបានវះកាត់ឆ្អឹងខ្នង អស់ ៦០០០ដុល្លារទៅហើយ នៅមិនទាន់ជាទៀត កូនអស់លុយមើលម៉ែហើយ តោះម៉ែយើងទៅផ្ទះយើងវិញ”។ ក្រោយពេលកញ្ញា សុខ លីន បានរៀបរាប់ដូចខាងលើមក ក៏ឃើញមានមិត្តភកិ្ករបស់គាត់ជាច្រើនបាននាំជូនពរម្តាយរបស់កញ្ញា សុខ លីន ដែលជាតារា Tik Tok ឆាប់ជាសះស្បើយពីជំងឺ៕

   

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម