កម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះអគ្គិភ័យនៅក្រុមហ៊ុនគំនូរជីវចល ជប៉ុន
ប្រជាជនកម្ពុជាទាំងអស់ ក៏សូមចូលរួមរំលែកទុក្ខជាមួយប្រជាជនជប៉ុនផងដែរ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើសាររំលែកទុក្ខមួយ ជូនចំពោះលោក Taro KONO រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ចំពោះហេតុការណ៍ អគ្គិភ័យនៅក្រុមហ៊ុនគំនូរជីវចល ខេត្តក្យូតូ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងសាររបស់ក្រសួងការបរទេស លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិត និងរងរបួស របស់ប្រជាជនជប៉ុន ព្រមទាំងការខូចខាត ក្នុងអគ្គិភ័យនៅស្ទូឌីយ៉ូក្រុមហ៊ុនគំនូវជីវចល Kyoto Animation Co.។ លោករដ្ឋមន្ត្រី បានជូនពរឱ្យជនរងគ្រោះ ដែលបានរងរបួស ឆាប់ជាសះស្បើយផងដែរ។
សូមរំឭកថា ហេតុការណ៍នេះ បានសម្លាប់មនុស្ស ៣៣នាក់ និងបង្ករបួសជាច្រើននាក់ទៀត ដោយសារតែបុរសម្នាក់ បានលួចដុតអគារក្រុមហ៊ុនខាងលើ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងប្រឈមមុខចំពោះច្បាប់៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍