Connect with us

ខ្លាំងប៉ះខ្លាំងកក្រើកទីលាន T-Soccer ក្នុងកម្មវិធីពានរង្វាន់ GANZBERG CUP

អ្នកចម្បាំងលើវាលស្មៅកំពុងតែធ្វើឱ្យកក្រើកទីលាន T-soccer

ភ្នំពេញ៖ សប្តាហ៍នេះកាន់តែជក់ចិត្ត រវាងក្រុម ឆន្ទះកីឡា ប៉ព្រាបសរ VICTORY FC សុទ្ធសឹងតែជាក្រុមមួយដែលមិនអាចមើលស្រាលបាននោះឡើយ។
ក្រុម ឆន្ទះកីឡា ជាក្រុមមួយដែលមានខ្នាយមុតស្រួច ជាពិសេសតំបន់ប្រយុទ្ធ គឺសំបូរទៅដោយកីឡាដែលមានថ្វីជើងស៊ុត ធ្វើឱ្យគូប្រកួតពិបាកទប់ទល់។

ក្រុម VICTORY FC ក៏មិនអាចចាត់ទុកថាជាក្រុមអន់នោះទេ ដោយសារតែតំបន់ប្រយុទ្ធ និង តំបន់ការពារ សុទ្ធតែជាកីឡាករសម្បូរទៅបទពិសោធន៍ ហើយក៏ជាក្រុមមួយដ៏ខ្លាំងមួយក្នុងកម្មវិធីពានរង្វាន់ GANZBERG CUP នេះផងដែរ។

តើក្រុមទាំងពីរនេះមួយណាដែលអាចយកជ័យជំនះបាននៅក្នុងថ្ងៃនេះ មានតែរង់ចាំទស្សនាទាំងអស់គ្នា។ ការប្រកួតបាល់ទាត់ពានរង្វាន់ GANZBERG CUP 2019 ផ្សាយផ្ទាល់ពីទីលាន T-soccer តាមកញ្ចក់ទូរទស្សន៍ MYTV ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម