Connect with us

តើបរាជ័យក្នុងសាលាពិតជាមានន័យថាបរាជ័យក្នុងជីវិតមែនឬ?

មានសាច់រឿងមួយគួរឱ្យចាប់អារម្មណ៍បានបង្ហាញពីបុរសម្នាក់កំពុងអានសំបុត្រមួយច្បាប់ដែលសរសេរដោយនាយកសាលាផ្ញើរមកគាត់។ ឃ្លោងឃ្លានៃសំបុត្របង្កប់អត្ថន័យយ៉ាងជ្រៅ និងហាក់ដូចជាសម្លេងជួងគងរំពងដាស់អារម្មណ៍សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាគ្រប់រូបនៅជុំវិញពិភពលោក ឱ្យផ្លាស់ប្ដូរគំនិតចំពោះពិន្ទុនៅសាលា។

mytvplus សូមធ្វើការអធិប្បាយពីសាច់រឿងដូចតទៅដូចតទៅ៖

«នៅពេលកូនៗរបស់អ្នកចាប់ផ្ដើមប្រឡង អ្នកនឹងមានអារម្មណ៍តានតឹង និងចង់ឱ្យពួកគេទទួលបានលទ្ធផលល្អ។ តែសូមចងចាំថា ក្នុងចំណោមសិស្សដែលកំពុងអង្គុយប្រឡងទាំងនោះ មានអ្នកខ្លះជាអនាគតសិល្បករដែលមិនយល់អ្វីទៅដែលហៅថាគណិតវិទ្យាច្បាស់នោះទេ។ មានអ្នកខ្លះជាអនាគត សហគ្រិនដែលមិនដែលខ្វល់ខ្វាយពីមេរៀនប្រវត្តិវិទ្យាឡើយ។ មានអ្នកខ្លះជាអនាគតតន្រ្ដីករ ហើយពិន្ទុគីមីវិទ្យានឹងគ្មានប្រយោជន៍អ្វីសម្រាប់គេទេ។ មានអ្នកខ្លះមាននិស្ស័យជាអ្នកកីឡា ហើយដែលកម្លាំងនៃរូបរាងកាយរបស់គេ សំខាន់ជាងចំណេះទាក់ទងនឹងរូបវិទ្យា។ ហេតុនេះបើសិនកូនរបស់អ្នកទទួលបានពិន្ទុខ្ពស់គ្រប់មុខ នោះជារឿងល្អមួយ។ តែបើសិនគេទទួលបានពិន្ទុទាប ឬធ្លាក់មុខវិជ្ជាណាមួយនោះ សូមកុំគិតថាពួកគេគ្មានតម្លៃ និងបោះបង់ការទុកចិត្តលើពួកគេអី ព្រោះពួកគេនឹងមានភាពលេចធ្លោលើជំនាញ និងទេពកោសល្យរបស់ខ្លួននៅថ្ងៃអនាគត។»

អត្ថន័យនៃសំបុត្រនេះពិតជាសមហេតុផល។ តើអ្នកនឹងវាយតម្លៃថាអ្នកបានពិន្ទុទាបជាមនុស្សអន់យ៉ាងម៉េចកើត បើអ្នកយកគេទៅប្រកួតលើសង្វៀនដែលមិនមែនជាធម្មជាតិ ឬចំណង់ចំណូលចិត្តរបស់គេផង? យ៉ាងណាក៏ដោយយើងអាចសន្មតថា សំបុត្រនោះប្រហែលសំដៅទៅលើសិស្សនៅវិទ្យាល័យដែលជាទូទៅពួកគេមិនអាចជ្រើសរើសមុខវិជ្ជារៀនតាមជំនាញ និងចំណង់បានឡើយពោលគឺត្រូវសិក្សារាល់មុខវិជ្ជាទូទៅដែលកំណត់ដោយសាលា។ ម្យ៉ាងអត្ថន័យសំបុត្រគឺដើម្បីតែលើកទឹកចិត្តដល់អ្នកដែលមានជំនាញផ្សេងក្រៅពីការសិក្សា បើលោកអ្នកជាអ្នកដែលចូលចិត្តការសិក្សាស្រាប់សូមបន្តការប្រឹងប្រែងរបស់អ្នក។ ហើយម្យ៉ាងទៀតអ្នកត្រូវដឹងដែរថា មុននឹងឈានជើងដល់មហាវិទ្យាល័យណាមួយដែលអ្នកពេញចេញ អ្នកក៍ត្រូវឆ្លងកាត់នូវវិញ្ញាសារគ្រប់មុខវិជ្ជាដែលសាលាធម្យមសិក្សា(ការប្រឡងមធ្យមសិក្សាទុទិយភូមិ) ជាទូទៅតម្រូវផងដែរ។

សូមជូនពរឱ្យប្អួនៗប្រឡងជាប់ទាំងអស់គ្នា និងបាននិទ្ទេសល្អផងដែរ !

ដោយ៖ mytvplus.com.kh

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម