Connect with us

កីឡាករវ័យក្មេងរបស់ Chelsea យល់ព្រមបន្តកុងត្រា ៥ឆ្នាំ ក្រោយ Lampard បញ្ចុះបញ្ចូល

កីឡាករវ័យក្មេងរបស់ Chelsea យល់ព្រមបន្តកុងត្រា ៥ឆ្នាំ ក្រោយ Lampard បញ្ចុះបញ្ចូល

អង់គ្លេស៖ Callum Hudson-Odoi បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំដែលមានថ្លៃឈ្នួលជាង ១០ម៉ឺនផោនក្នុងមួយសប្តាហ៍ដើម្បីបន្តនៅ Chelsea ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចុះកិច្ចសន្យាថ្មីមុនពេលចាប់ផ្តើមរដូវកាល ក្រោយ Bayern Munich បានដាក់សំណើផ្ទេរ ៣៥លានផោន កាលពីខែមករា ដែលត្រូវបាន Chelsea ច្រានចោល។ បម្រើស្លាបវ័យ ១៨ឆ្នាំត្រូវបានគេដឹងថា ត្រូវបានបញ្ចុះបញ្ចូលពីអ្នកគ្រប់គ្រងថ្មីលោក Frank Lampard ដែលបាននិយាយថា គាត់ចង់ឱ្យ Hudson-Odoi ស្នាក់នៅបន្តក្នុងគម្រោងរបស់ខ្លួន។

អតីតខ្សែបម្រើក្រុមតោខៀវ Chelsea និងអង់គ្លេស Lampard ដែលបានទទួលខុសត្រូវលើក្រុមតោខៀវកាលពីដើមខែកក្កដាបាននិយាយថា អ្នកដែលបញ្ចប់នៅឈុតយុវជនរបស់ក្លិបនេះអាចក្លាយជាកីឡាករដ៏ឆ្នើមសម្រាប់ក្រុមរបស់គាត់៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម