កីឡាករប្រដាល់រុស្ស៊ីម្នាក់ ទទួលមរណភាព បន្ទាប់ពីរងរបួសឈាមហូរចូលក្នុងខួរក្បាល ក្នុងអំឡុងការប្រកួត
កីឡាករប្រដាល់រុស្ស៊ីម្នាក់ ទទួលមរណភាព បន្ទាប់ពីរងរបួសឈាមហូរចូលក្នុងខួរក្បាល ក្នុងអំឡុងការប្រកួត
កីឡាករប្រដាល់រុស្ស៊ី Maxim Dadashev បានទទួលមរណភាពក្នុងវ័យ ២៨ឆ្នាំ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរក្នុងការប្រកួតប្រភេទទម្ងន់ស្រាលរបស់ស្ថាប័ន IBF ជាមួយកីឡាករ Subriel Matias។
កីឡាករ Dadashev ត្រូវបានគេរាយការណ៍ថា មិនអាចដើរទៅបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់រួច បន្ទាប់ពីការប្រកួតដែលត្រូវបានបញ្ឈប់ដោយគ្រូបង្វឹករបស់គេ លោក Buddy McGirt នៅចុងទឹកទី១១ កាលពីថ្ងៃសុក្រ។
គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារឈាមហូរចូលក្នុងខួរក្បាល និងទទួលការវះកាត់ជាបន្ទាន់ ប៉ុន្តែមិនបានជោគជ័យ។
កីឡាករ Dadashev ដែលរស់នៅសហរដ្ឋអាមេរិក បានឈ្នះការប្រកួតទាំង ១៣លើករបស់គេ ប៉ុន្តែត្រូវកណ្ដាប់យ៉ាងច្រើនពីសំណាក់កីឡាករ Matias ក្នុងអំឡុងការប្រកួតនៅរដ្ឋ Maryland។
លោក McGirt ដែលជាគ្រូបង្វឹករបស់កីឡាកររូបនេះ បាននិយាយថា បន្ទាប់ពី “លោកមិនអាចបញ្ចុះបញ្ចូល” កីឡាកររបស់លោកឱ្យឈប់ លោកបានសម្រេចចិត្តបោះកន្សែងសុំចុះចាញ់ នៅពេលដែលលោកឃើញ Dadashev”ត្រូវវាយច្រើន និងមិនអាចតដៃបាន”៕
ប្រភព៖ trollkhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍