មកដឹងថ្ងៃប្រកួតរបស់ កម្ពុជា នៅពូលមរណៈ ពាន U18 អាស៊ាន ឆ្នាំ២០១៩
ជូនពរសំណាងល្អ ដល់ក្រុមកម្ពុជា!
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកាលវិភាគប្រកួត របស់ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំ ជម្រើសជាតិកម្ពុជា ដែលស្ថិតក្នុងពូល B មាន វៀតណាម (ម្ចាស់ផ្ទះ) ថៃ អូស្ត្រាលី សិង្ហបុរី និង ម៉ាឡេស៊ី សម្រាប់ពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៨ឆ្នាំ (AFF U18 Championship) ឆ្នាំ២០១៩។
កាលវិភាគប្រកួតរបស់កម្ពុជា មានដូចខាងក្រោម៖
-កម្ពុជា ទល់នឹង អូស្ត្រាលី (ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០ នាទីល្ងាច)
-ថៃ ទល់នឹង កម្ពុជា (ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣:៣០ នាទីរសៀល)
-ម៉ាឡេស៊ី ទល់នឹង កម្ពុជា (ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣:៣០ នាទីរសៀល)
-កម្ពុជា ទល់នឹង សិង្ហបុរី (ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣:៣០ នាទីរសៀល)
-វៀតណាម ទល់នឹង កម្ពុជា (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០ នាទីល្ងាច)
សូមជម្រាបថា ការប្រកួតទាំងអស់ ត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Thanh Long និង Thong Nhat នៅឯប្រទេសវៀតណាម៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍