Connect with us

ខ្សែការពារថ្មីជាង ៨០លានដុល្លាររបស់ Juventus ធ្វើឱ្យ Own Goal នៅប្រកួតដំបូង (មានវីដេអូ)

ដល់ក De ligt បើកឆាកធ្វើឱ្យ Own Goal តែម្ដង (មានវីដេអូ)

ចិន៖ ខ្សែការពារកណ្ដាលថ្មីថ្មោង ដែលទើបតែផ្ទេរពី Ajax មកកាន់ Juventus ក្នុងតម្លៃខ្លួនជាង ៨៤លានដុល្លារអាមេរិក Matthijs De Ligt បានបង្កើតកំហុសទីមួយរបស់ខ្លួន ដោយធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅក្នុងការប្រកួតពានរង្វាន់មិត្តភាព International Champions Cup រវាង Juventus ទល់នឹង Inter Milan នៅទឹកដីប្រទេសចិន កាលពីយប់មិញ។

យ៉ាងណាក៏ដោយ Juventus អាចស្រោចស្រង់ស្ថានការណ៍បានវិញ ដោយរកគ្រាប់បាល់តាមស្មើ ១-១ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo ចេញពីការទាត់ហ្វ្រីឃីក។ លទ្ធផលនេះ បានចប់ ៩០នាទី រហូតឈានដល់ការសម្រេចទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ដែល Juventus បានយកឈ្នះលើ Inter ដោយលទ្ធផល ៤-៣ ។

សូមជម្រាបថា គ្រាប់បាល់ Own Goal របស់ de Ligt បានកើតឡើងតាំងពីនាទី ទី១០ មុន Ronaldo ទាត់ចូលនៅក្នុងតង់ទីពីរ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម