Connect with us

អតីតកីឡាករ Barcelona ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិខុសវិជ្ជាជីវៈពី FA

អតីតកីឡាករ Barcelona ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិខុសវិជ្ជាជីវៈពី FA

បរទេស៖ ខ្សែការពារ Yerry Mina របស់ក្លិប Everton ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិមិនត្រឹមត្រូវ បន្ទាប់ពីគេបានចូលរួមក្នុងការផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនភ្នាល់មួយ នៅប្រទេសកំណើត។

កីឡាករអន្តរជាតិកូឡុំប៊ី ត្រូវបានគេចោទប្រកាន់ថា បានរំលោភលើច្បាប់ E8 (3) ដែលហាមឃាត់កីឡាករមិនឲ្យចូលរួមក្នុងសកម្មភាពភ្នាល់។ FA បានបញ្ជាក់ថា កីឡាករវ័យ ២៤ឆ្នាំរូបនេះ មានពេលរហូតដល់ថ្ងៃសុក្ រដើម្បីផ្តល់ការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។

Mina បានចូលរួមជាមួយ Everton ពី Barcelona កាលពីរដូវក្តៅមុន ហើយបច្ចុប្បន្នកំពុងសម្រាកលំហែកាយ បន្ទាប់ពីចូលរួមជាមួយក្រុមជម្រើសជាតិកូឡុំប៊ីនៅក្របខ័ណ្ឌ Copa América៕

ប្រភព ៖ trollkhmer

    Loading...

    ពេញនិយម