Connect with us

Klopp ច្រានចោលគំនិតដែលចង់ឲ្យ Liverpool ទិញ Bale ពី Real Madrid

Klopp ច្រានចោលគំនិតដែលចង់ឲ្យ Liverpool ទិញ Bale ពី Real Madrid

អង់គ្លេស៖ លោក Jurgen Klopp បានទទូចថា Liverpool នឹងមិនស្ថិតនៅក្នុងបញ្ជីក្លិបដែលដេញតាមយកកីឡាករ Gareth Bale របស់ក្រុម Real Madrid ខណៈដែលខ្សែប្រយុទ្ធរូបនេះមានតម្លៃថ្លៃពេក។

ពេលវេលារបស់ Bale នៅក្រុងម៉ាឌ្រីដមើលទៅហាក់ដូចជាត្រូវបានបញ្ចប់ បន្ទាប់ពីរយៈពេល ៦ឆ្នាំ ខណៈដែល Zinedine Zidane បានបញ្ជាក់យ៉ាងច្បាស់ថា អតីតតារាក្រុម Tottenham គឺមិនស្ថិតនៅក្នុងផែនការរបស់លោកឡើយ។

អតីតខ្សែបម្រើរបស់ Liverpool លោក Paul Ince បានលើកឡើងថា ក្រុមហង្សក្រហមគួរតែពង្រឹងជម្រើសវាយលុករបស់ពួកគេជាមួយនឹងកីឡាករ Bale ប៉ុន្តែ Klopp បានច្រានចោល។ លោកបានប្រាប់ទូរទស្សន៍ Sky Sports ពីការលើកឡើងរបស់ Ince ថា៖ “កីឡាករបាល់ទាត់ដ៏អស្ចារ្យទាំងនេះមានគំនិតប្លែកៗ “។ “Bale គឺជាកីឡាករម្នាក់របស់ Real Madrid ហើយប្រសិនបើគេចាកចេញវានឹងមានតម្លៃថ្លៃពេក និងប្រាក់ឈ្នួលខ្ពស់ទៀត។

ក្រុមហង្សក្រហម Liverpool មិនទាន់បានចុះហត្ថលេខាកីឡាករ World Class តាំងពីការឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម