Spurs ត្រៀមជះលុយ ៨០លានផោន ទិញ Paulo Dybala ពី Juventus
Spurs ត្រៀមជះលុយ ៨០លានផោន ទិញ Paulo Dybala ពី Juventus
អង់គ្លេស៖ ក្រុម Tottenham Hotspur បានចូលរួមប្រជែងជាមួយក្រុម Manchester United និង PSG ដើម្បីយកខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុម Juventus ។
Dybala កំពុងព្យាយាមរកកៅអី១១នាក់ដំបូងនៅក្នុងក្រុមរបស់លោក Maurizio Sarri ហើយត្រូវបានគេរាយការណ៍នៅប្រទេសអ៊ីតាលីថា គេកំពុងចាប់ផ្តើមសម្លឹងមើលគោលដៅផ្សេងៗទៀត។
Manchester United និង Paris Saint-Germain គឺជាក្លិបដែលត្រូវបានគេចាប់អារម្មណ៍ ប៉ុន្តែឥឡូវនេះ Spurs បានលោតខ្លួនចូលមកដណ្ដើមផងដែរ។ យោងតាមកាសែត Evening Standard, Daily Mail និងសារព័ត៌មានជាច្រើនទៀតបានឲ្យដឹងថា ក្រុមមាន់ខ្នាយមាសត្រៀមចំណាយ ៨០លានផោនដើម្បីទិញ Dybala ។
កីឡាករអាហ្សង់ទីន វ័យ ២៥ឆ្នាំត្រូវបាន Juventus ទិញពីក្រុម Palermo ក្នុងតម្លៃ ៤០លានអឺរ៉ូ កាលពីឆ្នាំ ២០១៥ ហើយរដូវកាលមុនរូបគេរកបាន ១០គ្រាប់ក្នុងការប្រកួត ៤២លើកឲ្យ Juventus៕
ប្រភព៖ trollkhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍