អ្នកប្រដាល់ថៃ ចូលវាយក្រុមបាតុករហុងកុង ព្រោះធ្វើឱ្យខ្លួនខាតលុយ
នាំរឿងអាប់ឱន ឱ្យប្រទេសរបស់ខ្លួនហើយ!
ហុងកុង៖ ក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសថៃ បានរកឃើញថា អ្នកប្រដាល់ជនជាតិថៃ ឈ្មោះ Arthit Ruenpech មានការពាក់ព័ន្ធនឹងអំពើហិង្សាទៅលើក្រុមអ្នកតវ៉ា នៅទីក្រុងហុងកុង កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
អ្នកប្រដាល់ថៃរូបនេះ បានបន្លំខ្លួនចូលជាមួយក្រុមអាវសមួយក្រុម ដែលប្រឆាំងនឹងក្រុមបាតុករ ទាក់ទងនឹងច្បាប់ធ្វើបត្យាប័នដែលអនុញ្ញាតឱ្យទីក្រុងប៉េកាំង នាំខ្លួនជនសង្ស័យទៅកាត់ទោសនៅចិនដីគោក។កីឡាករអ្នកប្រដាល់ថៃដដែល ត្រូវបានរាយការណ៍ថា គេមានការមិនពេញចិត្តនឹងការតវ៉ា ដែលបានរំខានដល់ព្រឹត្តិការណ៍កីឡាប្រដាល់ ដែលខ្លួនត្រូវចូលរួមប្រកួត ធ្វើឱ្យរូបគេ ខាតបង់ប្រាក់ចំណូលយ៉ាងច្រើន។
Arthit Ruenpech ក្នុងចំណោមក្រុមអាវស បានប្រដាប់ដោយដំបង ដើម្បីវាយទៅលើក្រុមបាតុករ ហើយអ្នកប្រដាល់ថៃរូបនេះ ត្រូវបានរាយការណ៍ថា បានជួយក្រុមអាវស រៀបចំផែនការសកម្មភាពរបស់ពួកគេ។ ក្រោយចូលរួមសកម្មភាពនេះរួចមក អ្នកប្រដាល់ដដែល បានត្រឡប់មកដល់ស្រុកកំណើតនៅថៃ វិញ តាមរយៈរថភ្លើង។
មកទល់ពេលនេះ អាជ្ញាធរថៃ មិនទាន់មានវិធានការណាមួយ ទៅលើអ្នកប្រដាល់ថៃ ដែលត្រូវបានចោទប្រកាន់នោះទេ៕
ប្រភព៖ Nation
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍