Connect with us

កូនឈើចំនួន៥០០០ដើម ត្រូវបានដាំនៅបរិវេណប្រាសាទប្រី ក្នុងតំបន់ឧទ្យានជាតិអង្គរ

សង្ឃឹមថា នឹងមានព្រឹត្តការណ៍បែបនេះជាបន្តបន្ទាប់ទៀត

សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ដើមឈើចំនួន៥០០០ដើម ត្រូវបានដាំ ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ គរុសិស្ស និង សប្បុរសជនដែលដឹកនាំដោយលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ សហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើចម្រុះរូមមាន គ្រញូង១៧០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម ឈើទាល១៥០០ដើម គគីរ១៥០០ដើម ពពេល១០០ដើម សរុប៥០០០ដើម។

ព្រឹត្តិការណ៍នេះ អាចបញ្ចប់ទៅដោយរលូនដោយមានការចូលរួមមនុស្សចំនូន ១០០០អង្គ/នាក់ ក្នុងគោលបំណងអភិរក្ស និង អភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ក៏ដូចជាគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដាំ និង ថែរក្សាព្រៃឈើឡើងវិញ៕

ប្រភព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

កែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម