ដឹងពីមូលហេតុដែលធ្វើឱ្យ Huawei Y9 2019 ទទួលបានការគាំទ្រខ្លាំងលើសលុប!
ឥលូវគេនាំគ្នាប្រើ Huawei Y9 2019 ស្ទើរគ្រប់ៗគ្នា! មានដឹងថាមកពីអីអត់ចុះ?
ភ្នំពេញ ៖ Huawei Y9 2019 បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងគំហុក និងច្រើនលើសលុប ។ ជាក់ស្តែង កាលពីពេលប្រកាសលក់ថ្ងៃដំបូង មានអតិថិជនជាច្រើនរាប់រយអ្នក បានទៅតំរង់ជួរបន្តកន្ទុយគ្នារង់ចាំទិញ ។ ដូច្នេះអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះ មានភាពទាក់ទាញអ្វីខ្លះ ដែលធ្វើឱ្យអង្រួនចិត្តអតិថិជនបែបនេះ? តោះមើលចំនុចពិសេសរបស់ Huawei Y9 2019 ៖
- 1. ចំណុចទីមួយ៖ Huawei Y9 2019 ជាស្មាតហ្វូនកាមេរ៉ា Pop-up Selfie កាលីបទាន់សម័យ ទំហំ 16MP សែលហ្វីស្អាតកប់សេរី អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆក និងតម្លៃរំជើបរំជួលត្រឹមតែ $239 តែប៉ុណ្ណោះ ។ ស្មាតហ្វូនប្រភទកាមេរ៉ាផុស ម៉ាកដទៃ មានតម្លៃរហូតដល់ទៅជាង $300 ឯណោះ ។ អីចឹងមិនចាំបាច់ចំណាយដល់ទៅជាង $300 ទៀតទេ ប្រសិនបើអ្នកពេញចិត្តស្មាតហ្វូនបែបនេះ ។
- 2. ចំណុចទីពីរ៖ ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាក្រោយបែប AI ឆ្លាតវៃ រហូតដល់ទៅបីគ្រាប់ ។ កាមេរ៉ាទីមួយមានទំហំ 2MP(f/2.4) ជា Bokeh Sensor កាមេរ៉ាទីពីរទំហំ 16MP( f1.8) និងកាមេរ៉ាបីទំហំ 8MP មានមុខងារអាចថត Ultra-Wide បានល្អជាទីគាប់ចិត្ត ។ សម័យនេះហើយ បើប្រើស្មាតហ្វូនកាមេរ៉ាផុស កាមេរ៉ាបីគ្រាប់បានស្ទាវ ហើយរកឯណាបាន តម្លៃតែជាង $200 សោះ កាមេរ៉ាម៉ាអេម មុខងារម៉ាឡូយ ថតបានម៉ាស្រលាញ់អីចឹង!
- 3. ចំណុចទីបី៖ ROM មានទំហំធំ 128GB ROM 4GB ដំណើរការដោយ Kirin 710F ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការបានលឿន និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android EMUI9.0 ថាមពលថ្មធំ 4000mAh សាកថ្មបានលឿន និងប្រើ USB type C ។ លើសពីនេះទៅទៀត Huawei Y9 2019 មានជម្រើសបីពណ៌ឡួយឆាយ គឺពណ៍បៃតង (Emerald green) ខៀវ (Sapphire blue) និងពណ៌ខ្មៅ (Midnight black) ។
ម៉េចៗគិតគូរ ទិញ Huawei Y9 2019 មួយហ្នឹងគេដែរទៅ បើពិសេសទាំងតម្លៃ ទាំងគុណភាពអីចឹងអីៗ! អ្នកអាចជាវនៅហាងទូរសព្ទដែលនៅជិតអ្នកបំផុត!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖
- Website: https://consumer.huawei.com/kh/
- Facebook: Huawei Mobile (https://bit.ly/2ePDMSq)
សូមទស្សនាវីដេអូ៖

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍