Connect with us

ផលិតកម្ម LD មិនបានបង្ហើបថា គ្រោងផលិតរឿង 4 Idiots នៅពេលនេះទេ

ដឹងតាសើចម៉ង បើសិនជា រឿងនេះ ត្រូវបានគេបញ្ចាំង

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតភាពយន្តខ្នាតធំជាច្រើនមក ផលិតកម្ម LD មិនបានបង្ហើបនោះទេ ក្នុងការផលិតរឿងថ្មីមួយទៀត តែសូមកុំច្រឡំថារឿង “F4” គឺរឿង “4 Idiots” ដែលមានការចូលរួមសម្ដែងពីសំណាក់តារាសម្តែងល្បីៗ ក៏ដូចជាកំប្លែងផងដែរ។

សម្រាប់ការផលិតរឿង “4 Idiots” គឺត្រូវចំណាយនៅថវិកាជាច្រើន ក្នុងការថត ជាពិសេសក៏នៅផលវិបាកជាច្រើន ដូចជាពេលវេលា និងតួសម្តែងផងដែរ។ រឿង “4 Idiots” មានការចូលរួមសម្តែងដូចជា៖ នាយ គ្រឿន, Dj កាកា, លោក សុបិន, លោក លឹម ជាឡាយ និង តារាសម្តែងជាច្រើនដួងទៀត។ សម្រាប់ពេលវេលាក្នុងការផលិត ផលិតកម្ម មិនបានបង្ហើបឱ្យដឹងថា ផលិតកម្មគ្រោងផលិតនៅពេលណានោះទេ។ ប៉ុន្តែបើសិនជារឿង “4 Idiots” លេចចេញជារូបរាង មិនដឹងជាល្អយ៉ាងណានោះទេ ព្រោះសុទ្ធតែតារាកំប្លែង ចូលរួមសម្តែង មើលទៅមិនដឹងសើចប៉ុណ្ណានោះទេ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម