សម្រស់នៅតែស្អាតទោះជាអ្នកនាង នៅ សុនីតា សម្រាលកូនរួចហើយក៏ដោយ
នៅ សុនីតា រីករាយយ៉ាងខ្លាំង នៅពេលសម្រាលកូនប្រុសដំបូង
ភ្នំពេញ៖ ភរិយារបស់លោក ទិត្យ ថាវរិទ្ធ អ្នកនាង នៅ សុនីតា នៅតែមានភាពទាក់ទាញ ទោះជាអ្នកនាង សម្រាលបានកូនប្រុសមួយក៏ដោយ ក៏សម្រស់របស់គាត់នៅតែមានភាពស្រស់ដដែល ។ តារាសម្តែង និងជាតារាបង្ហាញម៉ូដ អ្នកនាង នៅ សុនីតា និង ស្វាមី បានមូលមតិគ្នាដោយដាក់ឈ្មោះ កូនប្រុសដំបូងរបស់អ្នកពីរ ថា “ទិត្យ សង្រ្កាន្តគាថាណារិទ្ធ”។ គ្រាន់តែឈ្មោះរបស់កូនប្រុស ក៏មានការទាក់ទាញអារម្មណ៍ផងដែរ។
លោក ទិត្យ ថា វរិទ្ធ បានបញ្ជាក់ពីអារម្មណ៍ពិតជារបស់លោកថា លោកពិតជាស្រឡាញ់កូនប្រុស របស់លោកខ្លាំងណាស់ ព្រោះកូនប្រុសដំបូងនេះ ក៏ជាចំណងស្នេហ៍ ដែលលោកមិនអាចបំភ្លេចបាននោះឡើយ ។ ទោះជាយ៉ាងណានោះ អ្នកនាង នៅ សុនីតា ក៏កំពុងសម្រាកនៅមន្ទីពេទ្យមួយកន្លែង នៅជិតកោះពេជ្រ ហើយសុខភាពម្តាយ និងកូន គឺមានសុខភាពល្អ ទោះជាកូនដំបូងនេះ អ្នកនាងត្រូវបានវះកាត់ក៏ដោយ។
លោក ទិត្យ ថាវរិទ្ធ បាននិយាយថា កូនប្រុស ទិត្យ សង្ក្រាន្តគាថាណារិទ្ធ ពិតជាមានមុខមាត់ដូចនឹងគាត់ខ្លាំង ហើយក៏ជាគ្រាប់ពេជ្រសម្រាប់រូបលោកផងដែរ។ ក្រោយពេលអ្នកនាង នៅ សុនីតា សម្រាលកូនរួចរាល់មក សង្កេតឃើញថា ក៏មានតារាចម្រៀង តារាសម្តែងជាច្រើន បានចូលទៅសួរសុខទុក្ខអ្នកនាងផ្ទាល់ដែល៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍