Connect with us

ផ្លូវជាតិលេខ៥៥ ជាសរសៃឈាមរបស់ប្រជាពលរដ្ឋស្រុកវាលវែង

សម្រាប់អ្នកស្រុក ទាំង៥ឃុំ ប្រើប្រាស់

ពោធិ៍សាត់៖ ផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវចូល បូជនីយ៍ដ្ឋាន លោកឧញ៉ាឃ្លាំងមឿង ដល់ច្រកទ្វារព្រំដែន៥៦ ក្នុងឃុំថ្មដា មានប្រវែងជាង ១៧៨គីឡូម៉ែត្រ ដែលលោក ហេង សុភាណា អភិបាលស្រុកវាលវែង បានបញ្ជាក់ថា វាប្រៀបដូចជាសរសៃឈាមរបស់ពលរដ្ឋនៅទីនោះ ដោយសារមានឃុំដល់ទៅ ៥ ឯណោះ ដូចជា ឃុំប្រម៉ោយ-ឃុំអូរសោម-ឃុំក្រពើពី- ឃុំអន្លង់រាប និងឃុំថ្មដា ជាប់ព្រំដែនថៃ។

មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះ ក៏បានបម្រើដល់វិស័យទេសចរណ៍ជាតិ និង អន្តរជាតិផងដែរ ដោយសារសម្បូរព្រៃភ្នំ ទឹកជ្រោះ រួមទាំងទេសភាពដ៏ស្រស់ត្រកាលពីធម្មជាតិជាច្រើនទៀតផង។ ជាក់ស្តែងមកទល់បច្ចុប្បន្ន ផ្លូវជាតិលេខ៥៥នេះ បានស្ថាបនារួចជាស្ថាពរហើយ គ្រាន់តែមិនទាន់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ៕

 

ប្រភព៖ CNC

កែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម