Connect with us

ពលទាហាន ភីនី ដាលិ និងមិត្តភ័ក្តិ បានបាត់ខ្លួន ក្រោយបាក់ស្ពានកាលពីព្រឹកមិញ

គួរឱ្យសង្វេគខ្លាំងណាស់ សម្រាប់ពលទាហានទាំងពីរនាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ប្រិយមិត្តប្រហែលជាបានដឹងហើយថា មានករណីបាក់ស្ពានមួយកន្លែង នៅជិតព្រំដែនកម្ពុជា និងឡាវ បានបណ្តាលឱ្យ ពលទាហានម្នាក់ បានបាត់បង់ជីវិត ដោយសារទឹកកួចខ្លាំង ឆក់យកពលទាហាននោះភ្លាមៗ។

គេសង្កេតឃើញថា មានគេហទំព័រហ្វេសប៊ុកនារីម្នាក់ ដែលមានឈ្មោះ Pen MonniRathika បានបង្ហោះវីដេអូ ដែលជាសោកនាដកម្មនឹកស្មានមិនដល់ ក៏ជារឿងមួយដ៏សែនក្រៀមក្រំសម្រាប់ក្រុមគ្រួសារទាំងមួលផងដែរ ។ មនុស្សពីរនាក់ បានបាត់ខ្លួន បន្ទាប់ពីបានជួបឧបទ្ទវហេតុ បាក់ស្ពាន ត្រូវបានទឹកកួចយកទៅបាត់ មិនដឹងថារស់ ឬ ស្លាប់នៅឡើយនោះទេ។

បើយោងតាមម្ចាស់គណនីខាងលើ បានរៀបរាប់ប្រាប់ឱ្យដឹងថា៖ “មិត្តភ័ក្តិមានជំងឺ ក៏ជូនទៅពេទ្យ តែសំណាងមិនល្អក៏បាក់ស្ពាន… សូមព្រះជួយតាមថែរក្សាក្មួយ ឈ្មោះ ភីនី ដាលិ អត្ថលេខ: 247380 មុខងារ នាយក្រុមស៊ើបការ អង្គភាព: វរសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ មិនថាចុងក្រោយនឹងទៅជាយ៉ាងណា យ៉ាងហោចណាស់ ក៏ក្មួយបានធ្វើរឿងដែលគួរធ្វើ”។

ភ្លាមៗនោះ ស្ត្រីម្នាក់ត្រូវជាម្ដាយរបស់ជនរងគ្រោះ ដែលគាត់ជាម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា “Ouch Phiny” បានសរសេររៀបរាប់ទាំងទឹកភ្នែកថា៖ “កូនខ្ញុំខុសអីគ្រាន់តែជូនពួកម៉ាកទៅរកពេទ្យសោះ ខំជូនដោយមានទឹកចិត្ត ហេតុអ្វីស្ពាន គ្មានមេត្តាមកប្រហារកូនខ្ញុំ ខ្ញុំសូមផ្ដាំទៅបងប្អូនដែលឆ្លងកាត់ស្ពាន សូមប្រុងប្រយ័ត្ន យកកូនខ្ញុំមកហើយ មិនមើលកូនខ្ញុំឱ្យល្អទេ”។ រឿងនេះ ពិតជាធ្វើឱ្យប្រិយមិត្តក្តុកក្តួលក្នុងអារម្មណ៍ ដោយម្នាក់ៗនាំគ្នាបន់ស្រន់ សូមទេវតាជួយតាមថែរក្សាក្មួយទាំងពីរនាក់ ឱ្យបានសុខសាន្តផង ឆាប់វិលត្រឡប់មកផ្ទះវិញ៕

ម្ដាយជនរងគ្រោះ

ម្ដាយជនរងគ្រោះ

  

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម