Connect with us

សពមន្ត្រីយោធា២នាក់ ដែលធ្លាក់ចូលទឹក រកឃើញនៅជាង១០គ.ម ពីកន្លែងកើតហេតុ

រកឃើញហើយ

ស្ទឹងត្រែង៖ មន្ដ្រីយោធា ២នាក់ ដែលធ្លាក់ចូលទឹកកួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ត្រូវសមត្ថកិច្ចរកឃើញទាំងពីរនាក់ហើយ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ សព បានអណ្ដែតទៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ នៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។

សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ សុខ សុវណ្ណឌី គឺជាអ្នកជិះពីក្រោយ និងមានជំងឺគ្រុនចាញ់ ចំណែកសពអ្នកឌុប ឈ្មោះ ភី នីដាលិ ត្រូវបានរកឃើញនៅចម្ងាយ ៥០០ម៉ែត្រ ពីសពដែលរកឃើញដំបូង។ ប្រជាពលរដ្ឋ បានសហការគ្នា ទាញយកសពឡើងគោក ដើម្បីធ្វើការបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី។

គួររំឭកថា មន្ត្រីយោធាទាំងពីររូប ដែលឈរជើងនៅតំបន់ព្រំដែនអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានទឹកហូរកួចយកទៅបាត់ ពេលពួកគេ កំពុងធ្វើដំណើរទៅព្យាបាលជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម