តារាចម្រៀង Original Song កញ្ញា ឌី សូនីតា ឈ្មោះក្រៅថា “ស្រីម៉ៅហៅកាដុង” ត្រៀមចេញបទចម្រៀងថ្មី
គ្រាន់តែឃើញឈ្មោះក៏អស់សំណើចដែរ
ភ្នំពេញ៖ ម្ចាស់បទ “បើសិនអូនបាត់ការចងចាំ” កញ្ញា ឌី សូនីតា ក៏កំពុងតែត្រៀមនិងចេញអាល់ប៊ុមចម្រៀងថ្មីៗបន្ថែមទៀតក្នុងឆ្នាំនេះ សម្រាប់អ្នកគាំទ្ររបស់កញ្ញា ដែលចូលចិត្តបទចម្រៀង Original Song របស់គាត់។
កញ្ញា ឌី សូនីតា ជាតារាចម្រៀងដែលទទួលបានការពេញនិយមសម្រាប់ស្រទាប់មិត្តយុវវ័យ ហើយក៏ជោគជ័យជាច្រើននៅលើវិថីសិល្បៈផងដែរ។ រឿងមួយដែលគួរឱ្យអស់សំណើច គ្រាន់តែឃើញឈ្មោះក្រៅរបស់គាត់ក៏ចង់សើចបាត់ទៅហើយ ទស្សនិកជនមិនទាន់ដឹងថា កញ្ញា ឌី សូនីតា មានឈ្មោះក្រៅអ្វីនោះដែរ ប៉ុន្តែក្រោយកញ្ញាបានផុសរូប ហើយសរសេរឈ្មោះរបស់ខ្លួន ដោយហៅថា “ស្រីម៉ៅហៅកាដុង” ពិតជាចង់សើចណាស់សម្រាប់ទស្សនិកជន បន្ទាប់ពីបានឃើញឈ្មោះគាត់រួចមក។
តារាចម្រៀង Original Song ម្នាក់នេះធ្វើឱ្យបុរសៗចាប់អារម្មណ៍លង់ស្រឡាញ់កញ្ញា លើសម្បុរស្រអែមរបស់គាត់ ក៏បាននាំគ្នាលួចសរសើរគ្រប់ៗគ្នា យ៉ាងនេះទៅទៀតហ្វេនរបស់កញ្ញា ឌី សូនីតា ក៏កំពុងតែរង់ចាំនៅបទចម្រៀងថ្មីៗរបស់កញ្ញាផងដែរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍