Connect with us

តើកម្ពុជា នឹងយកអ្វីទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ការពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន លើកទី ១៥ ឆ្នាំ២០១៨នេះ?

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំក្រុមហ៊ុនចំនួន ៩០ ដើម្បីទៅចូលរួមការដាក់តាំង បង្ហាញផលិតផល ក្នុងពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន លើទី១៥ នៅខែកញ្ញាខាងមុខ ព្រមទាំងមានទាំងការដាក់តាំងបង្ហាញពីតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត នាខេត្តកំពង់ធំ នោះគឺ ប្រាសាទសំបូរព្រៃគុក ។


ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន លើទី១៥ ឆ្នាំ ២០១៨នេះ គឺជាវេទិការដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយការទូត ព្រមទាំងវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-ចិន ។


ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ កម្ពុជាបានត្រៀមរៀបចំ ក្នុងការធ្វើបទបង្ហាញអំពីតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងមានក្រុមហ៊ុនសរុបចំនួន ៩០ ត្រៀមរៀបចំស្តង់ចំនួន ១៤៦ ដើម្បីដាក់តាំងបង្ហាញផលិតខ្មែរនៅទីនោះផងដែរ។


ការតាំងពិព័រណ៌នេះ ក៏ជាបង្កើតកាលានុវត្តភាពវិនិយោគ និង សកម្មភាពពាណិជ្ជកម្ម ដើម្បី ជម្រុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រីកគោលដៅទីផ្សារទាំងក្នុង និងក្រៅប្រទេស ស្របតាមយុទ្ឋសាស្រ្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ លើវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ចិន។


សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ដល់ ១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ កម្ពុជានឹងធ្វើជាប្រទេសកិត្តិយស ដែលនឹងមានវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ ៗជាច្រើន នៅទីនោះ ជាពិសេស គឺស្របពេលដែលទំនាក់ទំនងការទូតកម្ពុជា-ចិន នឹងឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាខួបលើកទី១៥ឆ្នាំ សម្រាប់ការបង្កើតភាពជាដៃគូយុទ្ឋសាស្រ្តចិន-អាស៊ានផងដែរ៕

      

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម