Connect with us

បាន មុន្នីល័ក្ខ ជាតារាចម្រៀងតែម្នាក់គត់ដែលតំណាងឱ្យប្រទេសកម្ពុជា

អបអរសាទរ បាន មុន្នីល័ក្ខ ក្លាយជាតារាចម្រៀងតែម្នាក់គត់តំណាងឱ្យកម្ពុជា

ភ្នំពេញ៖ ពិតជារំភើបជួសកញ្ញា បាន មុន្នីល័ក្ខ ខ្លាំងណាស់ ដែលកញ្ញាបានក្លាយជាតារាចម្រៀងតែម្នាក់គត់តំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រគំតន្ត្រីមិត្តភាពអាស៊ានបូកចិន ដែលមានការចូលរួមពីបណ្តាលជាសមាជិកអាស៊ានទាំង១០ និងប្រទេសចិនចូលរួមផងដែរ។

តារាចម្រៀងដែលកំពុងតែមានប្រជាប្រិយភាព កញ្ញា បាន មុន្នីល័ក្ខ ក៏បានបញ្ជាក់ថា កញ្ញានិងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីចូលរួមកម្មវិធីប្រគំតន្ត្រីមិត្តភាពអាស៊ាន នៅឯប្រទេសថៃ។ កញ្ញា បាន មុន្នីល័ក្ខ ក៏បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ក្នុងនាមនាងខ្ញុំជាកូនខ្មែរ និងជាសិល្បៈការិនីមួយរូប ជាកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីមិត្តភាពអាស៊ានឆ្នាំ២០១៩”។

ការប្រគំតន្ត្រីមិត្តភាពអាស៊ាននឹងប្រព្រឹត្តនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅមហោស្រព Aksara King Power Building នៅទីក្រុងបាងកក ប្រទេសថៃ ហើយក៏មានការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ NBT របស់ថៃផងដែរ។

នេះជាកិត្តិយសមួយសម្រាប់ កញ្ញា បាន មុន្នីល័ក្ខ ដែលបានក្លាយជាតារាចម្រៀងតំណាងឱ្យប្រទេសកម្ពុជាក្នុងតំបន់អាស៊ាន ក៏ដូចជាជួយលើកស្ទួយវិស័យសិល្បៈខ្មែរ ដើម្បីឱ្យអាស៊ានស្គាល់កម្ពុជារឹតតែច្បាស់ ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម