Connect with us

ជនបរទេសមួយគូពរកូនតូចដើរច្រៀងសុំប្រាក់គេចិញ្ចឹមជីវិតដោយសារបាត់កាបូបលុយ

អ្នកបាត់ដំបងប្រសិនបានជួបគាត់ គួរផ្តល់ដំណឹងដល់ស្ថានទូតឱ្យជួយដោះស្រាយ

បាត់ដំបង៖ យោងតាមគណនីយហ្វេសបុកមួយឈ្មោះ Sokunthea Huot បានបង្ហោះរូបគ្រួសារជនបរទេសមួយគូដែលបានបាត់កាបូបលុយរហូតធ្លាក់ខ្លួនដើរច្រៀងដើម្បីសុំលុយគេដើម្បីចិញ្ចឹមកូនតូច និងទិញបាយហូប ឃើញហើយគួរឱ្យសង្វេគដោយសារមិនចេះភាសាខ្មែរ ដើររសាត់អណ្តែតគ្មានប្រាក់ក្នុងខ្លួនថែមទាំងមានកូនតូចស្ពាយតាមខ្លួនថែមទៀត។ យោងតាមអ្នកចូលរួមផ្តល់មតិមួយចំនួនដែលធ្លាប់បានជួបពួកគេបាននិយាយថា ប្តីប្រពន្ធមួយគូនេះសល់ប្រាក់បន្តិចបន្តួច និង បានជិះម៉ូតូតាំងពីខេត្តស្វាយរៀងមកភ្នំពេញដើម្បីដើរច្រៀងសុំប្រាក់គេដើម្បីចិញ្ចឹមជីវិត។ ថ្មីៗនេះក៏មានអ្នកឃើញពួកគាត់បានធ្វើដំណើរដោយថ្មើរជើងពីខេត្តសៀមរាបទៅដល់ខេត្តបាត់ដំបងនៅមុខវត្តនរាធិបតីហើយ។

បងប្អូនខ្មែរយើងបានឱ្យដឹងទៀតថា ជនបរទេសនេះធ្លាប់បានដួលម៉ូតូដោយប៉ះត្រូវកូនតូចទៀត អ្នកដែលបានឃើញផ្ទាល់ភ្នែកមានចិត្តអាណិតពួកគេជាខ្លាំង ដោយសារទឹកចិត្តប្រជាជនខ្មែរមានក្តីអាណិត ទើបអ្នកខ្លះបានជួយជាសាគុណខ្លះ ក៏មានម្ចាស់ផ្ទះសំណាក់មួយកន្លែងបានផ្តល់កន្លែងស្នាក់នៅឱ្យពួកគេបានប៉ុន្មានថ្ងៃផងដែរមុនបន្តដំណើរទៅមុខទៀត។ ជាក់ស្តែងក៏មានបងប្អូនខ្មែរជាច្រើនបានផ្តល់យោបល់ឱ្យផ្តល់ព័ត៌មានទៅខាងស្ថានទូតដើម្បីជួយដោះស្រាយប្រសិនបានជួបគាត់នៅកន្លែងណាមួយ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម