ឆាយ វីរៈយុទ្ធ និង ភរិយា ធ្វើសប្បុរសធម៌ជួយប្រជាពលរដ្ឋក្រីក្រ
ប្រពៃណាស់សម្រាប់ លោក ឆាយ វីរៈយុទ្ធ ក្នុងការជួយគ្នាទៅវិញទៅមក
ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ តារាចម្រៀងដែលមានសម្លេងស្រែកខ្លាំង មុខមានមន្តស្នេហ៍ លោក ឆាយ វីរៈយុទ្ធ និង ភរិយា ព្រមទាំងសប្បុរសជនមកពីសឹង្ហបុរី បានមូលមតិគ្នាបង្កើតជាកម្មវិធីសប្បុរសធម៌ជួយដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបផលវិបាក ជាពិសេសជនពិការតែម្តង។
ការចុះសួរសុខទុក្ខ លោក ឆាយ វីរៈយុទ្ធ និងភរិយា រួមមាន ព្រះសង្ឃ សប្បុរសជនមកពីសឹង្ហបុរី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចែកជូននូវ សម្ភារៈ គ្រឿងឧបភោគ និង បរិភោគ ព្រមទាំងថវិកា ដល់លោកតាលោកយាយ ក្មេងៗពិការ ចំនួន២៦គ្រួសារ។
ប្រិយមិត្តបានធ្លាប់ឃើញហើយថា មិនត្រឹមតែលោក ឆាយ វីរៈយុទ្ធ នោះទេ សិល្បករ សិល្បការិនី ជាច្រើននាក់ទៀត បានរៀបចំជាកម្មវិធីសប្បុរសធម៌ផ្សេងៗតាមលទ្ធភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ។
ការចេះជួយគ្នាក្នុងគ្រាអាសន្ននេះ បានធ្វើឱ្យប្រិយមិត្តជាច្រើនបានសរសើរ លោក ឆាយ វីរៈយុទ្ធ ដែលមានចិត្តជ្រះថ្លាក្នុងការជួយដល់ចាស់ជរា ក្មេងៗពិការ ដែលកំពុងតែជួបផលលំបាក ខ្វះខាត ទាំងនេះជាទង្វើល្អដ៏ប្រពៃសម្រាប់តារាចម្រៀងគ្រប់ៗរូប៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍