ផ្ទុះ Power Bank សំណាងមិនទាន់ឡើងយន្តហោះ នៅថៃ (មានវីដេអូ)
សូមប្រុងប្រយ័ត្ន ចំពោះការយក Power Bank ឡើងយន្តហោះ (មានវីដេអូ)
ថៃ៖ ករណីផ្ទុះ Power Bank មួយគ្រឿង បានកើតឡើងចំពោះភ្ញៀវទេសចរម្នាក់ មុនពេលគាត់ ដើរចូលព្រលានយន្តហោះអន្តរជាតិខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ កាលពីសប្ដាហ៍មុន។
ហេតុការណ៍នេះ មិនបានបង្កគ្រោះថ្នាក់ដល់អ្នកទេសចរនោះឡើយ តែធ្វើឱ្យខូចខាតសម្ភារៈមួយចំនួន ក្នុងកាតាបរបស់គាត់។ វីដេអូ ត្រូវបានបង្ហោះដោយមន្ត្រីបម្រើការនៅព្រលានយន្តហោះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ និង ត្រូវបានចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនៅប្រទេសថៃ។
គួរឱ្យកត់សម្គាល់ នៅពេលផ្ទុះឆេះរួច Power Bank បានឆេះជាលើកទី២ នៅពេលវាបានធ្លាក់នៅលើផ្លូវ ធ្វើឱ្យសន្តិសុខម្នាក់ ដែលព្យាយាមផ្ដិតយករូបភាព ក៏ត្រូវរត់ចេញយ៉ាងលឿន។ មន្ត្រីព្រលានយន្តហោះ បានអះអាងថា នេះហើយ គឺជាមូលហេតុដែលព្រលានយន្តហោះនានា មានភាពតឹងរ៉ឹងចំពោះឧបករណ៍ Power Bank នេះ នៅពេលយកឡើងលើយន្តហោះ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍