Connect with us

មន្ទីរបរិស្ថាន ប្រាប់គន្លឹះដើរកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិវាលធំ ខេត្តមណ្ឌលគិរី

តោះទៅលេងកម្សាន្តទាំងអស់គ្នា!

មណ្ឌលគិរី៖ តំបន់វាលធំ ជាតំបន់អេកូទេសចរធម្មជាតិមួយ ស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ ក្នុងស្រុកចំនួន ២ គឺ ស្រុកតាវែង និងស្រុកវើនសៃ។

ចំពោះសេវាកម្មជូនភ្ញៀវចូលកម្សាន្តទស្សនា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានមន្រ្តីឧទ្យានុរក្ស ជាអ្នកនាំភ្ញៀវទៅទស្សនា។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ភ្ញៀវទេសចរ អាចចូលទស្សនាកម្សាន្ត ដោយថ្មើរជើង រយៈពេល ៧ថ្ងៃ ឬ ៥ថ្ងៃ គឺផ្តើមចេញដំណើរពីក្រុងបានលុង (មន្ទីរបរិស្ថាន/រតនគិរី ឆ្ពោះទៅស្រុក តាវែង មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ នៅពេលទៅដល់រួចហើយ ក៏ធ្វើដំណើរបន្ត ទៅភូមិទំពួនរឿងតូច / ភូមិ ផ្យាង (ភូមិបងប្អូនជនជាតិដើមភាគតិច/ព្រៅ)។ ពេលខ្លះ យើងអាចស្នាក់នៅភូមិ១យប់សិន ឬក៏ធ្វើដំណើរបន្តរហូតដល់បន្តបោះជំរុំ ក្នុងព្រៃតែម្តង។ វាអាស្រ័យលើភ្ញៀវពួកគាត់មានពេលយូរ ឬរយៈពេលខ្លី។

-ថ្ងៃទី១ ចាប់ផ្តើមចេញដំណើរពីមន្ទីរបរិស្ថាន ឆ្ពោះទៅស្រុកតាវែង (ស្នាក់នៅភូមិបងប្អូនជនជាតិភាគតិច១យប់)

-ថ្ងៃទី២ បោះជំរុំក្នុងព្រៃ (ឧទ្យានជាតិវីរជ័យ)

-ថ្ងៃទី៣ បោះជំរុំនៅ (ភ្នំវាលធំ)

-ថ្ងៃទី៤ ដើរកម្សាន្តជុំវិញភ្នំវាលធំ (បោះជំរុំកន្លែងដដែល)

-ថ្ងៃទី៥ ត្រឡប់មកវិញ គឺធ្វើដំណើរចេញពីភ្នំវាលធំ ឆ្ពោះទៅទឹកធ្លាក់ (អូរអំប៊ុត/អូរប៉ង់) បោះជំរុំ រហូតដល់ភូមិកោះ នៅទីនោះ១យប់

-ថ្ងៃទី៦ ចេញដំណើរពី ទឹកធ្លាក់ឆ្ពោះទៅភូមិកោះប៉ង់ ហើយស្នាក់ភូមិកោះប៉ង់តែម្តង

-ថ្ងៃទី៧ ជាថ្ងៃចុងក្រោយ គឺធ្វើដំណើរតាមទូក ចុះទៅស្រុកវើនសៃ រួចហើយ ធ្វើដំណើរត្រឡប់ទៅខេត្តវិញ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម