Connect with us

ហេតុអ្វី Ronaldo មិនអាចបញ្ចុះបញ្ចូល Neymar ឱ្យចូលរួមជាមួយរូបគេនៅ Juventus?

ហេតុអ្វី Ronaldo មិនអាចបញ្ចុះបញ្ចូល Neymar ឱ្យចូលរួមជាមួយរូបគេនៅ Juventus?

អ៊ីតាលី៖ នេះ គឺជាទស្សនៈរបស់អតីតខ្សែការពារក្រុម Liverpool លោក Steve Nicol ដែលគិតថា ការផ្ទេររបស់ Neymar ទៅកាន់ក្រុម Juventus គឺមិនសមហេតុផលនោះទេ។

អតីតខ្សែការពារ Juventus កីឡាករ Gianluca Zambrotta បានអះអាងថា ថ្មីៗនេះ អ្នកគាំទ្រក្លិបអ៊ីតាលីកំពុងស្រមៃចង់បានកីឡាករ Neymar ដោយលោកនិយាយប្រាប់ Omnisport ថា៖ “អ្នកគាំទ្ររបស់ក្រុម Juventus និងអ្នកគាំទ្រអ៊ីតាលីជាទូទៅមានក្តីសុបិនចង់ឃើញ Neymar លេងនៅក្នុងក្របខ័ណ្ឌ Serie A ។ វានឹងក្លាយជាការធ្វើទីផ្សារដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់បាល់ទាត់អ៊ីតាលី បន្ទាប់ពី Ronaldo។ ជាមួយនឹង Neymar ក្រុមសេះបង្កង់នឹងក្លាយជាក្លិបធំៗទាំង៥ នៅលើពិភពលោក ហើយឈ្មោះ Juventus នឹងរីកដុះដាលជាងមុននៅលើពិភពលោក។

របាយការណ៍ថ្មីៗបានបង្ហាញថា ក្រុមម្ចាស់ជើងឯកង៊ីតាលីអាចនឹងយក CR7 ទៅបញ្ចុះបញ្ចូល Neymar ព្យាយាមឲ្យទៅលេងនៅទី Turin ក្រោយប្រើវិធីនេះបានសម្រេចក្នុងការនាំយក De Ligt ។

Nicol មិនគិតថាការផ្ទេរនេះនឹងកើតមានទេ បើទោះបីជា Neymar ចង់ចេញពី PSG ក៍ដោយ។ លោកបានមានប្រសាសន៍ថា៖ “ការយក Ronaldo ទៅលួងលោម គឺគ្មានន័យឡើយ ខ្ញុំនិយាយអីចឹង ព្រោះ Neymar ចង់លេងឲ្យក្រុមមួយផ្សេងទៀត គឺបាសេឡូណា៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម