Connect with us

“ICY” បទចម្រៀងថ្មីពីក្រុមតារាវ័យក្មេង ITZY សម្រាប់រដូវក្តៅកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

ចេញហើយៗ! ក្តៅៗទើបតែចេញយប់មិញទេ

កូរ៉េ៖ បទថ្មីដែលមានចំណងជើងថា “ICY” បានចេញ MV ជាផ្លូវការកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដោយក្រុមតារាចម្រៀង ITZY ទាំង៥រូប ជាក់ស្តែងបទចម្រៀងសម្រាប់រដូវក្តៅមួយនេះបានថតនៅទីក្រុង Los Angeles ដោយផលិតកម្ម JYP និង ជាស្នាដៃនិពន្ធរបស់ Park Jin Young។

គួររំឮកដែរថា ITZY ទទួលបានការគាំទ្រជាខ្លាំងលើចម្រៀង Dalla Dalla កាលពី៥ខែមុន ហើយនេះជាលើកទីមួយដែល ITZY បញ្ចេញបទចម្រៀងថ្មីមួយទៀតដែលបានបង្ហាញក្បាច់រាំយ៉ាងរស់រវើកលើទឹកដីសហរដ្ឋអាមេរិក។

គ្រាន់តែចេញបានរយៈពេល១២ម៉ោងប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកដែលចូលមើលគឺកើនឡើងជិត៧លានដងហើយ ចង់ដឹងថា វីដេអូចម្រៀងថ្មីមួយនេះមានភាពទាក់ទាញដល់កម្រិតណា តោះទៅមើលវីដេអូទាំងអស់គ្នា៕

វីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម