ផលិតករ លោក ហ៊ុយ យ៉ាឡេង ធ្លាក់ខ្លួនឈឺចំពេលកំពុងរៀបចំថតរឿងកម្សត់
ទោះជាវះកាត់ឆ្អឹងខ្នងក៏ដោយ ហ៊ុយ យ៉ាឡេង ត្រូវតែសម្រេចបំណងឱ្យបាន
ភ្នំពេញ៖ ផលិតករដែលមានស្នាដៃដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកទស្សនាការដឹកនាំខ្សែភាពយន្តដ៏ឥតខ្ចោះរបស់លោក ហ៊ុយ យ៉ាឡេង ពេលនេះលោកកំពុងតែធ្លាក់ខ្លួនឈឺឆ្អឹងខ្នងនៅពេលលោក កំពុងតែរៀបចំផលិតរឿងកម្សត់ថ្មីមួយសម្រាប់ចំណីចក្ខុទស្សនិកជនថ្មីទាក់ទងនឹងជីវិតអ្នកធាក់ស៊ីក្លូ។
លោក ហ៊ុយ យ៉ាឡេង ពិតជាមិនគួរឱ្យជឿខ្លួនឯងទាល់តែសោះព្រោះគ្រាន់តែចាប់ផ្តើមថតរឿងកម្សត់ភ្លាមជំងឺក៏បានធ្លាក់មកលើរូបគាត់តែម្តងពិតជានឹកស្មានមិនដល់មែន។ បើយោងតាមសម្តីរបស់លោក ហ៊ុយ យ៉ាឡេង បាននិយាយថា “លោកសុំសម្រេចក្តីបំណងរបស់លោកតែ៥ឆ្នាំទៀតសោះ ទេវតាអើយចាំ៥ឆ្នាំទៀតចាំឈឺទៅ”។ តែទោះជាយ៉ាងណាក៏លោក នឹងសម្រេចគោលដៅនេះឱ្យខានតែបាន ទោះជាគាត់អស់កម្លាំងដោយការវះកាត់ដាក់ដែកក៏ដោយ លោកនៅតែបន្តដំណើតទៅមុខទៀតមិនរាថយឡើយ។
លោក ហ៊ុយ យ៉ាឡេង កំពុងតែរៀបចំផលិតនៅរឿងថ្មីមួយគ្រោងចេញក្នុងពេលឆាប់ៗនេះ ដែលមានចំណងជើងថា “ដើម្បីកូន” គឺជារឿងមួយដែលចង់និយាយជីវិតឪពុកធាក់ស៊ីក្លូ ដើម្បីចញ្ចឹមជីវិតកូន ដូចជារូបដែលលោក ហ៊ុយ យ៉ាឡេង គាត់ថតក្នុងរូបនេះស្រាប់។ នាពេលនេះ លោក ហ៊ុយ យ៉ាឡេង បានពិនិត្យមើលឆ្អឹងខ្នងរួចហើយ ក៏កំពុងតែរៀបចំថតរឿងថ្មីផងដែរ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍