លោក តាវុិចទ័រ ផ្ទុះសំណើចខ្លាំងៗក្នុងពេលកំពុងថតកម្មវិធី “បានមើលបានសើច” (មានវីដេអូ)
ឃើញគាត់សើច យើងចង់សើចតាមដែរ
ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់ផលិតកររបស់ស្ថានីយទូរទស្សន៍ CTN និង MYTV លោក តាវុិចទ័រ បានយ៉ាងច្បាស់។ លោក តាវុិចទ័រ ជាផលិតករមួយរូបដែលមានស្នាដៃជាច្រើនក្នុងការដឹកនាំសម្តែងរឿងកំប្លែង ហើយក៏ជាអ្នកនិពន្ធសាច់រឿងកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN ផងដែរ។
លោក តាវុិចទ័រ តែងតែធ្វើឱ្យទស្សនិកជនផ្ទុះសំណើចឥតឈប់ឈរ បាត់នូវទុក្ខកង្វល់ ចម្រើនអាយុ តែលើកនេះវិញទស្សនិកជនប្រាកដជាសើចជាមួយការសម្តែងរបស់គាត់វិញម្តង ខណៈពេល លោក តាវុិចទ័រ កំពុងតែសម្តែងរឿងកំប្លែងក្នុងកម្មវិធី “បានមើលបានសើច” ស្រាប់តែលោក តាវុិចទ័រ ផ្ទុះសំណើចសើចយ៉ាងខ្លាំងៗ ពេលរូបគាត់កំពុងពិសារបាយ ពេលនោះ នាយ គ្រឿន បាននិយាយជាច្រើនចុះឡើងក៏ចូលទៅរឿងរាកបីដងក្នុងមួយថ្ងៃ ក៏ធ្វើឱ្យលោក តាវុិចទ័រ ផ្ទុះសំណើចតែម្តង។
លើកនេះលោក តាវុិចទ័រ សើចឡើងចាស់ដៃតែម្តង ព្រោះតែនាយ គ្រឿន និយាយផងលេងទឹកមុខផង។ បើចង់ដឹងកាន់តែច្បាស់ សូមទស្សនិកជនទស្សនានៅវីដេអូក្រៅឆាករបស់គាត់ ដែល ធានាថាសើចមិនខាន៕
វីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍