Connect with us

មូលហេតុនេះ ធ្វើឱ្យ Ronaldo មិនអាចចូលលេងទល់នឹងក្រុម K-League All Stars

អ៊ីចឹងសោះ បាន Ronaldo អត់បានលេង

កូរ៉េខាងត្បូង៖ Juventus បានប្រកួតស្មើជាមួយក្រុមចម្រុះលីគកំពូលកូរ៉េខាងត្បូង K-League All Stars ដោយលទ្ធផល ៣-៣ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ។ គេសង្កេតឃើញថា ក្នុងការប្រកួតមិត្តភាពនេះ Cristiano Ronaldo បានអង្គុយនៅកៅអីបម្រុងពេញ ៩០នាទី ដោយមិនត្រូវបានអ្នកចាត់ការ Maurizio Sarri ដាក់ឱ្យចូលលេងឡើយ។

ក្រោយចប់ការប្រកួត លោក Sarri បានទម្លាយប្រាប់អ្នកសារព័ត៌មានថា លោកមានបំណងដាក់ឱ្យ Ronaldo លេងដែរ តែមុនការប្រកួត ពួកគេបានពិភាក្សាជាមួយប្រធានក្លិប និងសាមីកីឡាករ ហើយក៏សម្រេចចិត្ត ដាក់ឱ្យ Ronaldo សម្រាកក្នុងការប្រកួតនេះ។ មូលហេតុ ត្រូវបានអ្នកចាត់ការសញ្ជាតិអ៊ីតាលី ឱ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានភាពនឿយហត់ ជាពិសេសបញ្ហាសាច់ដុំ។

គួរបញ្ជាក់ថា ការប្រកួតរវាង Juventus ទល់នឹង K-League All Stars មានការចូលរួមទស្សនារាប់ម៉ឺននាក់ ដោយអ្នកគាំទ្រដែលពាក់អាវសលាយខ្មៅរបស់ក្រុមសេះបង្កង់ជាច្រើននាក់ បានរំពឹងថា ពួកគេនឹងអាចបានឃើញ Ronaldo លេង តែបានត្រឹមខកចិត្តប៉ុណ្ណោះ៕

    Loading...

    ពេញនិយម