អ្នកនាង ខាត់ សុឃីម គ្រោងស្នើឱ្យមានការលប់បំបាត់ភ្លេងសម័យនៅពេលហែជំនូន
ទស្សនិកជនគាំទ្រឱ្យការលេងបុរាណ ឬ សម័យនៅពេលហែជំនូន
ភ្នំពេញ៖ ថ្មីៗមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ក្រុមវង់ភ្លេងបុរាណជាច្រើនតែងតែស្នើរឱ្យម្ចាស់មង្គលការមេត្តាគួរតែកុំយកភ្លេងសម័យមកប្រគំក្នុងពិធីហែជំនូន ពីព្រោះវាធ្វើឱ្យបាត់បង់នៅភ្លេងបុរាណ ដែលជាភ្លេងប្រពៃណីជាតិ បានបន្សល់ទុកពីដូនតាសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។
មិនបានប៉ុន្មានថ្ងៃផង អ្នកនាង ខាត់ សុឃីម ដែលតារាចម្រៀងបែបបុរាណ ហើយជាតន្ត្រីករវង់ភ្លេងបុរាណ ក៏បានលើកឡើងដែលថា ការយកវង់ភ្លេងសម័យមកប្រគំក្នុងកម្មវិធីហែជំនូន ជាពិសេសទៅទៀតវាអាចមានផលវិបាកជាច្រើនសម្រាប់លោក អាចារ្យ។ អ្នកនាងបន្តថា ផលប៉ះពាល់ត្រង់ថា លោក អាចារ្យ គាត់មិនបាននិយាយពីជើងការអ្វីសោះ ព្រោះពេលនោះវង់ភ្លេងសម័យចាប់ផ្តើមប្រគំ ដូច្នេះលោក អាចារ្យ មិនរៀបរាប់ពីជើងការនោះទេ ដូចជាហៅ ឪពុកម្តាយកូនស្រីមកទទួលផ្កាស្លាជាដើម ។
ផលវិបាកមួយទៀត ភ្លេងសម័យត្រូវក្រោកពីព្រឹក ដើម្បីរៀបចំឆាកភ្លេងលេងប្រគំ ចុះបើមានគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវអ្នកណាជាអ្នកទទួលខុសត្រូវ។ អ្នកនាង ខាត់ សុឃីម គាត់ចង់ឱ្យមានវង់ភ្លេងបុរាណជាច្រើនចូលរួមទាំងអស់គ្នា ដើម្បីដាក់ស្នើរទៅក្រសួងដើម្បីធ្វើការទប់ស្កាត់កុំឱ្យមានវង់ភ្លេងសម័យក្នុងពិធីហែជំនូនបន្តទៀត បើមិនដូច្នេះ ក្មេងៗជំនាន់ក្រោយប្រាកដជាមិនបានស្គាល់ភ្លេងបុរាណទៀតនោះទេ ព្រោះតែអ្វីៗក៏ប្រើភ្លេងសម័យ ទាំងនេះជាពាក្យពិតរបស់អ្នកនាង ខាត់ សុឃីម ក្នុងនាមជាសិល្បៈភ្លេងបុរាណមួយរូប៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍