Connect with us

Cristiano Ronaldo សង្ឃឹមថានឹងវិលត្រឡប់ទៅកាន់ទីក្រុងម៉ាឌ្រីដវិញ

Cristiano Ronaldo សង្ឃឹមថានឹងវិលត្រឡប់ទៅកាន់ទីក្រុងម៉ាឌ្រីដវិញ

កីឡាករ Cristiano Ronaldo បាននិយាយថា គាត់សង្ឃឹមថា នឹងវិលត្រឡប់ទៅកាន់ទីក្រុងម៉ាឌ្រីដឆាប់ៗ បន្ទាប់ពីតារាឆ្នើមរបស់ Juventus រូបនេះទទួលបានពានរង្វាន់ Marca Leyenda Award នៅអេស៉្បាញ។

រ៉ូណាល់ដូត្រូវបានផ្តល់កិត្តិយសនៅទីក្រុងម៉ាឌ្រីដជាកន្លែងដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលត្រូវបានផ្តល់រង្វាន់កិត្តិយសសម្រាប់ភាពជោគជ័យក្នុងនាមជាកីឡាករអាជីព និងសម្រាប់ជំហរដែលទទួលបាននៅទូទាំងពិភពលោក ។

បន្ទាប់ពីទទួលបានពានរង្វាន់ Marca Leyenda អតីតខ្សែប្រយុទ្ធក្រុម ManUtd បានប្រាប់អ្នកយកព័ត៌មាននៅក្នុងពិធីប្រគល់រង្វាន់ថា៖« ខ្ញុំមានអារម្មណ៍សោកស្តាយនៅពេលដែលខ្ញុំចាកចេញពី Real Madrid ។ ខ្ញុំនឹកទាំង Manchester និង Madrid ប៉ុន្តែដោយសារកាលៈទេសៈក្នុងជីវិត ការរស់នៅច្រើនឆ្នាំនៅម៉ាឌ្រីដ កូនៗ និងកូនស្រីកើតនៅទីនោះ ដូច្នេះខ្ញុំនឹកម៉ាឌ្រីតជាង»៕

ប្រភព​ trollkhmer

    Loading...

    ពេញនិយម