Cristiano Ronaldo ថា Juventus នឹងឈ្នះពានរង្វាន់ Champions League ក្នុងពេលឆាប់ៗនេះ
Cristiano Ronaldo ថា Juventus នឹងឈ្នះពានរង្វាន់ Champions League ក្នុងពេលឆាប់ៗនេះ
Cristiano Ronaldo មានជំនឿចិត្តថា ក្លិបយក្ស Serie A គឺ Juventus នឹងឈ្នះពានរង្វាន់ Champions League ក្នុងពេលឆាប់ៗនេះ។
បន្ទាប់ពីការឈ្នះពាន Serie A ជាបន្តបន្ទាប់ចំនួន ៨លើក ក្រុមសេះបង្កង់កំពុងតែសម្លឹងឆ្ពោះទៅរកភាពរុងរឿងនៃពានអឺរ៉ុប បន្ទាប់ពីបានត្រឹមតែទទួលជើងឯករង ៥ដង បើគិតចាប់តាំងពីការឈ្នះ Champions League ជាលើកចុងក្រោយកាលពីឆ្នាំ១៩៩៦ ។
Ronaldo ដែលជាម្ចាស់ជើងឯក Champions League ៥ សម័យកាលដែលបានឈ្នះចំនួន ៤ ជាមួយ Real Madrid មិនអាចជួយ Juve ឆ្លងកាត់វគ្គ ១/៤ បានទេក្នុងរដូវកាលដំបូងរបស់គាត់កាលពីរដូវកាលមុន។
ទោះយ៉ាងណា Ronaldo ជឿជាក់ថាក្រុមយក្សអ៊ីតាលីរបស់លោក Sarri បានត្រៀមខ្លួនជាស្រេចដើម្បីដណ្តើមយកជ័យជម្នះនៅអឺរ៉ុប ដោយបានប្រាប់ Marca ថា“ បន្ទាប់ពីបានឈ្នះអ្វីដែលខ្ញុំឈ្នះនៅ Madrid ខ្ញុំត្រូវការការផ្លាស់ប្តូរ និងការលើកទឹកចិត្តថ្មី។ខ្ញុំនៅតែមានកម្លាំងដើម្បីបន្តឈ្នះ។ Juventus នឹងឈ្នះពានរង្វាន់ Champions League ខ្ញុំមិនដឹងថាតើវានឹងមាននៅឆ្នាំនេះ ឬឆ្នាំក្រោយនោះទេ ប៉ុន្តែវានឹងមកដល់ ” ។
ប្រភព trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍