Connect with us

ជប៉ុន សម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពបន្លែ ដើម្បីជួយពលរដ្ឋខ្មែរ

អរគុណរដ្ឋាភិបាលជប៉ុន ដែលគិតគូរពីសុខភាពពលរដ្ឋខ្មែរ!

កណ្ដាល៖ ដើម្បីការពារផលប៉ះពាល់ដែលអាចបង្កមកលើសុខភាពប្រជាពលរដ្ឋ ដោយសារបន្លែដែលមានមិនមានគុណភាពស្ដង់ដាសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ រដ្ឋាភិបាលជប៉ុន បានបង្កើតមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ដែលមានទីតាំងនៅខេត្តកណ្ដាល។

មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់និងចាំបាច់បំផុត ទាំងពេលបច្ចុប្បន្ន ទាំងពេលអនាគត សំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផលដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន។ បច្ចុប្បន្ន ប្រជាជនកម្ពុជា បានផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដា ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។

សូមជម្រាបថា មជ្ឈមណ្ឌលមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យ និងចែកចាយបន្លែ សាងសង់ដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម