Connect with us

ឧទ្យានដងព្រែកឥឡូវមានកន្លែងលេងទឹកបែបនេះទៀត

និយាយទៅកន្លែងកម្សាន្តមួយនឹងស្រស់ស្រាយសាហាវណាស់

កំពត៖ ពេលទៅកម្សាន្តនៅខេត្តកំពតម្តងៗជឿថាមនុស្សមិនតិចទេដែលឈាងចូលទៅលេងឧទ្យានដងព្រែកព្រោះទីនោះជាកន្លែងកម្សាន្តមួយកន្លែងដែលពោរពេញទៅដោយទេសភាពធម្មជាតិដែលលោកអ្នកអាចសម្រាកលម្ហែខួរក្បាលពីភាពនឿយហត់បានយ៉ាងល្អ។

មិនតែប៉ុណ្ណោះ ក៏មានខ្សែរ៉តសម្រាប់ជិះកម្សាន្ត និង ចែវទូកមើលធម្មជាតិពណ៌បៃតងបានយ៉ាងស្រស់ស្រាយថែមទាំង នៅទីនោះក៏មានតូបតូចៗជាច្រើនសម្រាប់អ្នកទេសចរអង្គុយស្រស់ស្រូបអាហារ និង សម្រាកពីភាពនឿយហត់ផងដែរ។

បច្ចុប្បន្ន ឧទ្យានជាតិដងព្រែកក៏បានអភិវឌ្ឍខ្លួនបន្ថែមក្នុងការពង្រីកកន្លែងកម្សាន្តដោយមានជាសួនទឹកដ៏ធំមួយនៅទីនោះ ដូចនេះលោកអ្នកអាចចំណាយពេលចុងសប្តាហ៍ពីភាពមមាញឹកពីការងារជាមួយគ្រួសារ ឬ មិត្តភក្តិជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលនៅឧទ្យានដងព្រែកបាន៕

ប្រភព៖ ឧទ្យានដងព្រែក

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម