ប្រទេស១នៅអាហ្វ្រិក ដាំកូនឈើជាង ៣៥០លានដើម ក្នុងពេលតែ១២ម៉ោង
នេះជាឯកត្តកម្មថ្មីមួយផងដែរ!
បរទេស៖ ប្រជាជនរាប់លាននាក់ បានចូលរួមក្នុងយុទ្ធនាការដាំកូនឈើមួយ ដែលរៀបចំដោយក្រសួងជំនាញរបស់ប្រទេសអេត្យូពី ដើម្បីដាំកូនឈើចំនួន ២៥៣លានដើម ដោយប្រើប្រាស់ពេលវេលា ត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
យុទ្ធនាការដែលមានឈ្មោះថា “កេរពណ៌បៃតង” ត្រូវបានផ្ដួចផ្ដើមដោយនាយករដ្ឋមន្ត្រី Abiy Ahmed ។ បើតាមការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងភាពច្នៃប្រឌិត និងបច្ចេកវិទ្យាអេត្យូពី បានឱ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Twitter ថា កូនឈើ ៣៥៣ ៦៣៣ ៦៦០ ដើម ត្រូវបានដាំ ក្នុងនោះ ប្រជាជនអេត្យូពី បានប្រើប្រាស់ពេល ៦ម៉ោង ដើម្បីដាំបានជាង ១៥០ លានដើម។
នេះជាឯកត្តកម្មថ្មីមួយ ដែលបំណែកឯកត្តកម្មរបស់ប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៧ ដែលបានដាំកូនឈើចំនួន ២០០លានដើម ក្នុងរយៈពេលមួយថ្ងៃ។ អេត្យូពី មានផែនការ ដាំកូនឈើឱ្យបាន ៤ពាន់លានដើម ក្នុងរយៈពេល ៥ខែ ដោយបញ្ចប់ត្រឹមខែតុលា ឆ្នាំ២០១៩៕
ប្រភព៖ CNN
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍