Connect with us

ក្មេងប្រុសជនជាតិថៃវ័យ ១៣ឆ្នាំ អាចបង្កើត App ជួយមនុស្សថ្លង់ ចេះស្តាប់ និងនិយាយបាន

ក្មេងប្រុសជនជាតិថៃវ័យ ១៣ឆ្នាំ អាចបង្កើត App ជួយមនុស្សថ្លង់ ចេះស្តាប់ និងនិយាយបាន

ក្មេងប្រុសជនជាតិថៃ វ័យត្រឹម ១៣ឆ្នាំ តែមានសមត្ថភាព អាចបង្កើតកម្មវិធី App ជួយដល់មនុស្សថ្លង់ អាចស្តាប់បាន និងជួយបង្រៀនពួកគេឲ្យចេះរៀបពាក្យនិយាយបានទៀតផង។
យោងតាមសារព័ត៌មានក្នុងស្រុក ប្រទេសថៃ ក្មេងប្រុស Hemwich Warit ហៅក្រៅ ហាប់ ទើបមានវ័យត្រឹម ១៣ឆ្នាំ កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្រោយរូបគេបានផលិត App ទូរសព្ទ អាចជួយឲ្យមនុស្សថ្លង់ស្តាប់បាន និងជួយឲ្យចេះនិយាយថែមទៀត ខណៈពេលនេះ ហាប់ កំពុងត្រៀមប្រកួតផ្តាច់ព្រ័ត ក្នុងកម្មវិធីប្រកួត ការច្នៃប្រឌិត នៃពិពណ៌វិទ្យាសាស្រ្ត រៀបចំដោយក្រុមហ៊ុន Google។

បើងាកទៅមើលលក្ខណៈពិសេសកម្មវិធី (APP) បង្កើតឡើងដោយក្មេងប្រុសរូបនេះ គឺអាចកំណត់ពាក្យ ជួយឲ្យមនុស្សមានបញ្ហាថ្លង់ អាចស្តាប់ឮ ហើយអនុវត្តតាមពាក្យគេបានរៀបចំរួចជាស្រេច ជួយពង្រឹងសមត្ថភាពមនុស្សថ្លង់ អាចឮអ្វីដែលមនុស្សជុំវិញខ្លួននិយាយ (ដោយខ្លួនឯងផ្ទាល់) ក៏ដូចជាតិចនិកនៃការនិយាយ ទំនាក់ទំនងទៅកាន់មនុស្សធម្មតាទូទៅ ជាដើម។
បើតាមការអះអាងពីក្មេងប្រុស ហាប់ គំនិតបង្កើតកម្មវិធីនេះឡើង បន្ទាប់ពីគេមានបំណងជួយមនុស្សគ្រប់គ្នា ដោយមានពេលមួយ ហាប់ បានលេងហ្គីតា និងបានឮសំឡេងរងំខ្លាំងដោយចៃដន្យ ពិសេស នៅពេលគេដាក់ចង្ការនៅលើប្រអប់ហ្គីតា។ បន្ទាប់មក ធ្វើឲ្យហាប់ មានគំនិតសាកល្បង វិធីនេះលើ គម្រោងជួយជនពិការថ្លង់ ដោយបង្កើតជា App ហើយកម្មវិធីនេះ គឺមានការឧបត្ថម្ភ និងគាំទ្រ ពីសាលាឯកជនមួយ សម្រាប់ជំនួយបច្ចេកទេស។ នាចុងខែកក្កដា កម្មវិធីរបស់ ហាប់ បានជាប់ជ័យលាភី ចូលរួមប្រកួតផ្តាច់ព្រ័ត ក្នុងពិពណ៌វិទ្យាសាស្រ្ត របស់ Google នាំឲ្យរូបគេសង្ឃឹមថាទទួលបានជ័យជម្នះ ហើយនឹងអាចជួយមនុស្សមានបញ្ហាថ្លង់ទូទាំងពិភពលោកបាន៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម