Connect with us

ឆន សុវណារាជ និង មាស សុខសោភា ចាប់ដៃគ្នាកើបលុយនៅកាណាដា

ស្ងាត់ៗលួចកើបលុយយ៉ាងរំភើយនៅឯប្រទេសកាណាដា

ភ្នំពេញ៖ ទស្សនិកជនប្រហែលជាឆ្ងល់ថាបាត់លោក ឆន សុវណ្ណារាជ និង មាស សុខសោភា ទៅណាបានជាមិនឃើញចេញនៅអាល់ប៊ុមបទចម្រៀងថ្មីៗសោះ ក៏មិនឃើញអ្នកទាំងពីរចូលរួមការប្រគំតន្ត្រីផ្សេងៗនោះឡើយ។

តែអ្វីដែលបានបង្ហាញច្បាស់នោះគឺ លោក ឆន សុវណ្ណារាជ និង អ្នកនាង មាស សុខសោភា កំពុងតែសំងំកើបលុយយ៉ាងស្ងាត់ៗនៅឯប្រទេសកាណាដាសោះ ហើយក៏បានចាប់ដៃគូច្រៀងជាមួយគ្នាថែមទៀតផង។ ទោះជាអ្នកទាំងពីរនៅផលិតកម្មខុសគ្នាក៏ដោយតែនេះជាភារកិច្ចតែមួយ តម្រូវឱ្យគាត់ចាប់ដៃគ្នាច្រៀង ដើម្បីបំពេអារម្មណ៍បងប្អូនដែលរស់នៅប្រទេសកាណាដា។

លោក ឆន សុវណ្ណារាជ និង មាស សុខសោភា ត្រូវបានគេអញ្ជើញទៅចូលការសម្តែងនៅប្រទេសកាណាដាជាច្រើនខែមកហើយ តែ មិនទាន់ដឹងតំណឹងថាអ្នកទាំងពីរវិលត្រលប់មកប្រទេសកម្ពុជាវិញនៅពេលណានោះទេ។

បើសិនជាលោក ឆន សុវណ្ណារាជ និង មាស សុខសោភា វិលមកប្រទេសកម្ពុជាវិញ តើគាត់អាចច្រៀងរួមគ្នាបានដែរឬទេ? ព្រោះទស្សនិកជនក៏ចង់ឃើញអ្នកទាំងពីរច្រៀងរួមគ្នាផងដែរអាចទេបើគាត់ទាំងពីរអ្នកនៅផលិតកម្មខុសគ្នា យើងក៏សង្ឃឹមថាគាត់អាចនិងច្រៀងរួមគ្នា៕

   

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម