Connect with us

សុខពិសី ចេញ MV ជាមួយឆាយ វីរៈយុទ្ធ ថ្មីទោះឈុតសម័យ ឬ បូរាណក៏នៅតែសក់ពណ៌លឿងដដែល(មានវីដេអូ)

ទោះម៉ូដសក់ពណ៌លឿងក្នុងឈុតបូរាណក៏ សុខ ពិសី នៅសម្តែងបានទៀត(មានវីដេអូ)

ភ្នំពេញ៖ ដោយសារវិស័យសិល្បៈមានការរីកចម្រើន តារាចម្រៀង តារាសម្តែង ម្នាក់ៗចូលចិត្តតុបតែងខ្លួនប្លែកៗក៏ជាម៉ូដសក់ សម្លៀកបំពាក់ ហេតុនេះហើយទើបការចេញនៅ MV របស់តារាសម្តែងមួយៗ ពិសេសតារាសម្តែងពិបាកក្នុងការផ្លាស់ប្តូរនៅពណ៌ម៉ូដសក់។

សម្រាប់តារាចម្រៀងកញ្ញា សុខ ពិសី ក៏ទើបតែចេញនៅ MV ថ្មីផងនោះ ក៏សង្កេតឃើញថាទាំងឈុតបុរាណ ឬ សម័យ គឺកញ្ញាមិនបានប្តូរពណ៌សក់នោះឡើយ នៅតែសក់ពណ៌លឿងដដែល ទោះជាឈុតបូរាណនោះដូរព័ណ៌ទៅជាព័ណ៌សខ្មៅក្តី។ បញ្ហាទាំងនេះបានធ្វើឱ្យមានមតិរិះគន់មួយចំនួនពីសំណាក់អ្នកទស្សនា។

ប៉ុន្តែទោះជាកញ្ញា សុខ ពិសី មិនបានប្តូរពណ៌សក់ក៏ដោយ កញ្ញានៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនដែលស្រឡាញ់ និង ចូលចិត្តកញ្ញាផងដែរ។ នេះជាបទចម្រៀងថ្មីដែលកញ្ញា សុខ ពិសី បានសម្តែងរួមគ្នាជាមួយលោក ឆាយ វីរៈយុទ្ធ ហើយការសម្តែងរួមគ្នាមិនមែនជាលើកទីមួយនោះទេ ក្រោយពីរូបគាត់បានចែកផ្លូវគ្នាជាមួយដៃគូចាស់ ក៏សម្រេចចិត្តចាប់ដៃគូជាមួយលោក ឆាយ វីរៈយុទ្ធតែម្តង៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម