Connect with us

ស្រីស្រឡាញ់ស្រីម្នាក់ ចាក់សម្លាប់អតីតសង្សារខ្លួន ជិត ២០០កាំបិត

ពិតជាសាហាវមែន!

ចិន៖ តុលាការក្រុង Yongzhou នៅប្រទេសចិន បានសម្រេចផ្តន្ទាទោសប្រហារជីវិតស្ត្រីម្នាក់ ដែលជាស្រីស្រឡាញ់ស្រីដូចគ្នា ពាក់ព័ន្ធអំពើឃាតកម្ម កាលពីជាង១ឆ្នាំមុន។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ជនបង្ក ឈ្មោះ Fang Yao អាយុ ២៩ឆ្នាំ បានរត់ដេញអតីតសង្សាររបស់ខ្លួន ដែលជាភេទស្រី អាយុ ២៦ឆ្នាំ ឈ្មោះ Wang Lei នៅក្នុងសណ្ឋាគារមួយ នៅក្រុង Yongzhou ខេត្ត Hunan រួចក៏ដកកាំបិតចាក់ទៅលើអតីតសង្សារខ្លួនចំនួន ១៩៦កាំបិត នៅក្នុងជណ្ដើរយន្តប្រអប់ មុននឹងរត់គេចពីកន្លែងកើតហេតុ។

ឪពុករបស់ជនរងគ្រោះ បានប្រាប់សារព័ត៌មាន ថា ជនរងគ្រោះ និងជនបង្ក ជាមិត្តភ័ក្តិជិតស្និតគ្នាតាំងពីតូច ហើយបានធ្វើការជាមួយគ្នានៅសណ្ឋាគារមួយថែមទៀត រួចក៏ស្រឡាញ់គ្នា។ ក៏ប៉ុន្តែ ជនបង្ក Fang ជាមនុស្សស្រីញៀនល្បែង ហើយតែងតែខ្ចីលុយ ជនរងគ្រោះ ឈ្មោះ Wang ដើម្បីយកទៅប្រព្រឹត្តល្បែងស៊ីសង។ ដោយសារតែហាមមិនស្ដាប់ ជនរងគ្រោះ បានសម្រេចចិត្តចែកផ្លូវពីគ្នា កាលពី១ឆ្នាំ មុនកើតហេតុ។ នៅថ្ងៃកើតហេតុ អ្នកទាំងពីរ បានណាត់ជួបគ្នា នៅសណ្ឋាគារមួយនៅ Hunan ដើម្បីធ្វើឯកសារជំពាក់លុយ ហើយជនបង្ក ក៏ធ្វើសកម្មភាពតែម្ដង។

តុលាការ បានសម្រេចព្យួរទោសរបស់ជនបង្ក Fang មានន័យថា នាងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ សាលដីការបស់តុលាការ បានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ តែមិនមានការចុះផ្សាយឡើយ។ ទើបតែថ្មីៗនេះ ក្រុមគ្រួសារជនរងគ្រោះ បានប្រកាសជាសាធារណៈ ទាមទារឱ្យមានការប្រហារជីវិតឈ្មោះ Fang ឱ្យសមទៅនឹងទង្វើដែលនាងបានប្រព្រឹត្ត។ គ្រួសារជនរងគ្រោះ ក៏បានដាក់បណ្ដឹងឧទ្ធរណ៍មួយផងដែរ ហើយកំពុងរង់ចាំសវនាការជាលើកទី២៕

ប្រភព៖ Shanghaiist

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម