Connect with us

នៅសល់តែ២ថ្ងៃទៀតទេ ជាមួយកម្មវិធីកំពូលចុងភៅឯក MasterChef Khmer រដូវកាលទី២

បើមានស្នាដៃជាចុងភៅ គិតថាខ្លួនអាចធ្វើបាន នៅចាំដល់ណាទៀត

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចាប់ផ្តើមបើកយុទ្ធនាជាមួយនឹងចង្រ្កានចម្អិនដ៏ក្តៅគគុក ជាមួយការដាក់ពាក្យរបស់ បេក្ខជន បេក្ខនារី ដែលចង់ក្លាយជាកំពុលចុងភៅឯក MasterChef Khmer រដូវកាលទី២ ចាប់ផ្តើមហើយ។ ភាពវឹកវរ ភ័យរញ្ជួយក្នុងអារម្មណ៍ ធ្វើឱ្យបេក្ខជន បេក្ខនារី ម្នាក់ៗបុកពោះ ខ្លាចមិនបានឈានទៅវគ្គបន្ត ឯបេក្ខជន បេក្ខនារី ផ្សេងទៀតក៏សប្បាយរីករាយ ដោយក្តីសង្ឃឹមថានឹងបានទៅវគ្គបន្ត។ ទឹកប្រាក់៥មុឺនដុល្លា កំពុងរង់ចាំអ្នក។

នៅសល់តែចំនួន២ថ្ងៃទៀតតែប៉ុណ្ណោះ វគ្គជម្រុះនឹងត្រូវបញ្ចប់ សូមបេក្ខជន បេក្ខនារី ដែលចង់ក្លាយទៅជាកំពូលចុងភៅឯក MasterChef Khmer រដូវកាលទី២ សូមប្រញាប់រួសរាន់ឡើង សម្រាប់ បេក្ខជន បេក្ខនារី តម្រូវយកម្ហូបដែលជាស្នាដៃផ្ទាល់ខ្លួន ដើម្បីមកបំពេញពាក្យសម្រាប់ការប្រកួត កម្មវិធីកំពូលចុងភៅឯក MasterChef Khmer រដូវកាលទី២។

សូមមកបំពេញពាក្យនៅស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ នៅថ្ងៃទី៣១ ខែកក្កដា និង ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧:៣០នាទីតទៅ។ ម្ចាស់ចុងភៅឯក MasterChef Khmer រដូវកាលទី 2 នាំមកជូនយ៉ាងវិសេសវិសាលផ្តាច់មុខដោយ GANZBERG។

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ MasterChef Khmer ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ 099 888 773 និង 061 555428។

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម