Connect with us

Real Madrid មិនទាន់រកជ័យជម្នះបាននៅឡើយ នៅប្រកួត Pre-season (មានវីដេអូ)

ចាញ់ទៀតហើយ Real Madrid (មានវីដេអូ)

អាល្លឺម៉ង់៖ ក្លិបអធិរាជស Real Madrid បន្តទម្រង់លេងមិនបានល្អឡើយ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ Pre-season បន្ទាប់ពីប្រកួតចាញ់ក្លិបមាន់ខ្នាយមាស Tottenham Hotspur ដោយលទ្ធផល ១-០ ក្នុងពានរង្វាន់មិត្តភាព Audi Cup នៅប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

Spurs ទាត់បញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane តែ១គ្រាប់គត់ តាំងពីនាទី ២២ នៃការប្រកួត។ ចំណែក Hazard ដែលទើបតែផ្ទេរពី Chelsea មកកាន់ Real Madrid ហាក់គ្មានសំណាងទាល់តែសោះ ចាប់តាំងពីពាក់អាវរបស់ក្រុមអធិរាជស នៅប៉ុន្មានប្រកួតកន្លងទៅ។ ជាការកត់សម្គាល់ Real របូតគ្រាប់បាល់ ទាំង៤ប្រកួត នៅ Pre-season ក្នុងនោះ ចាញ់ Bayern ៣-១, ស្មើ Arsenal ២-២ (ត្រឹម៩០នាទី), ចាញ់ At. Madrid ៧-៣ និង ចាញ់ Spurs ១-០។

អ្នកចាត់ការ Zidane ប្រហែលជាត្រូវមានការងារច្រើនទៀត ដើម្បីរៀបចំប្រព័ន្ធការពាររបស់ខ្លួន ហើយត្រូវមានវិធានការជាបន្ទាន់ ព្រោះថា រដូវកាលថ្មី នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោល លីគកំពូលអេស្ប៉ាញ La Liga នឹងចាប់ផ្ដើមរដូវកាលថ្មី នាថ្ងៃទី១៧ ខែសីហា ខាងមុខនេះ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម