Ronaldinho ត្រូវបានរឹបអូសទ្រព្យសម្បត្តិជិត ៦០កន្លែង
ដល់ក ហើយ វីរបុរសបាល់ទាត់ប្រេស៊ីល ត្រូវគេរឹបអូសទ្រព្យសម្បត្តិជិត ៦០កន្លែង
ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធរបស់ក្រុមប្រេស៊ីល និងក្លិប Barcelona លោក Ronaldinho ត្រូវបានអាជ្ញាធរប្រេស៊ីល ធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់គាត់ចំនួន ៥៧កន្លែង ព្រមទាំងលិខិតឆ្លងដែនប្រេស៊ីល និង អេស្ប៉ាញ ពាក់ព័ន្ធនឹងការគេចមិនបង់ពន្ធ និងប្រាក់ពិន័យ។
Ronaldinho មានទាក់ទងនឹងការសាងសង់សំណង់ខុសច្បាប់ នៅទីក្រុង Porto Alegre ដែលត្រូវបានអាជ្ញាធរពិន័យជាប្រាក់ជិត ២,៥លានដុល្លារអាមេរិក។ ហើយពាក់ព័ន្ធនឹងបញ្ហាពន្ធ គាត់ បានជំពាក់ជិត ២លានដុល្លារអាមេរិក។
តាមការប៉ាន់ស្មាន Ronaldinho មានទ្រព្យសម្បត្តិ ចន្លោះពី ១០០ លាន ដល់ ១២០លានដុល្លារអាមេរិក។ គាត់ ទទួលបាន ១៨ម៉ឺនដុល្លារអាមេរិក សម្រាប់ការបង្ហោះផ្សព្វផ្សាយម្ដងក្នុងបណ្ដាញទំនាក់ទំនងសង្គម Instagram ៕
ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍