Connect with us

តារាសម្ដែងដែលមានឈ្មោះល្បីនៅប្រទេសថៃ លោក Weir Sukollawat Kanarot មកកម្ពុជា ធ្វើឲ្យហ្វេនដែលគាំទ្រលោកចង់គាំងបេះដូង

តារាសម្តែងដ៍មានប្រជាប្រិយភាព នឹងបោះសម្លេងរបស់ថៃមួយរូប គឺលោក Weir Sukollawat Kanarot បានមកដល់ប្រទេសកម្ពុជាកាលពីប៉ុន្មានម៉ោងមុននេះ យើងឃើញថាមានទស្សនិកជនដែរស្រឡាញ់ គាំទ្រជាច្រើនអ្នកបានចូលទៅទទួលលោក Weir Sukollawat Kanarot ដល់ព្រលានយន្តហោះតែម្តង ឃើញថាពួកសប្បាយរីករាយពេលឃើញលោកមកប្រទេសកម្ពុជា ។


បន្ថែមពីនេះ ទស្សនិកជនជាច្រើនអ្នកពិតជារំភើបហើយបាននិយាយថា លោក Weir Sukollawat Kanarot គឺគាត់ចង់ជួបយូរមកហើយ ទើបតែបានដឹងតំណឹងថាលោកមកប្រទេសកម្ពុជា គាត់នាំគ្នាមកគាំទ្រលោកតែម្តង ក្រោយពីបានឃើញសម្រស់ពិតរបស់តារារូបនេះនៅក្រៅ គាត់មានអារម្មណ៍ថាចង់តែថើបតែមិនមានឱកាស ហើយនេះជាលើកទី២ហើយដែលតារារូបនេះ បានមកកាន់ទឹកដីប្រទេសកម្ពុជា។


ចំណែកការតុបតែងខ្លួនរបស់លោកវិញ មើលទៅពិតជាសាមញ្ញ នឹងធម្មតាមែនទែន ក៏ប៉ុន្តែវាពិតជាសង្ហាមិនចាញ់តារាដទៃនោះទេ ស្របពេលជាមួយគ្នានេះ គ្រាន់តែឃើញតារារូបនេះមកដល់ភ្លាម ទស្សនិកជនដែលគាំទ្រលោកជាច្រើនក៏នាំគ្នាចោមរោមនឹងសុំថតរូបជាមួយគ្រប់ៗគ្នាតែម្តង ។

លោក Weir Sukollawat Kanarot គាត់មានអារម្មណ៍ថាសប្បាយ ចិត្តខ្លាំងពេលដែរឃើញបងប្អូន ប្រជាជនកម្ពុជាស្រឡាញ់លោក នឹងគាំទ្រលោក បន្ថែមពីនេះលោកក៏សូមជូនពរបងប្អូន ប្រជាជនខ្មែរទាំងអស់គ្នា សូមអោយមានសុខភាពល្អ គ្រប់ៗគ្នា លោកស្រឡាញ់កម្ពុជា នឹង បងប្អូនកម្ពុជា ៕
អត្ថបទ: ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម