Connect with us

ភ្នាក់ងារ Dybala ទៅដល់ទីក្រុងឡុងដ៍សម្រាប់កិច្ចពិភាក្សាជាមួយ Manchester United

ភ្នាក់ងារ Dybala ទៅដល់ទីក្រុងឡុងដ៍សម្រាប់កិច្ចពិភាក្សាជាមួយ Manchester United

អ៊ីតាលី៖ ភ្នាក់ងាររបស់ Paulo Dybala កំពុងស្ថិតនៅចក្រភពអង់គ្លេសដើម្បីពិភាក្សាជាមួយ Manchester United ដើម្បីធ្វើការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមនៅ Premier League ។

លោក Gianluca Di Marzio អ្នកសារព័ត៌មានរបស់ Sky Sport Italia បានរាយការណ៍ថា ក្រុមសេះបង្កង់បានរៀបចំ Dybala ដើម្បីដោះដូរជាមួយ Lukaku នៅរដូវក្តៅនេះ ហើយជាមួយនឹងគំនិតនេះភ្នាក់ងាររបស់គាត់បានមកដល់ទីក្រុងឡុងដ៍ដើម្បីពិភាក្សាជាមួយក្រុមបិសាចក្រហម ។

យោងតាមរបាយការណ៍បានអោយដឹងថា Dybala ចង់បានប្រាក់ខែ ១០លានផោនក្នុងមួយឆ្នាំ ហើយប្រសិនបើមានការព្រមព្រៀងគ្នា នោះបិសាចក្រហមនឹងដោះលែង Romelu Lukaku ទៅចូលរួមជាមួយ Juventus ។ ក្រុមម្ចាស់ជើងឯកកំណត់តម្លៃ Dybala នៅ ១០០ លានផោន ខណៈដែល ManUtd ទាមទារតម្លៃខ្លួន Lukaku ជិត ៨៥លានផោន ចឹងមានន័យថា ខាងអង់គ្លេសនឹងបន្ថែម ១៥-២០ លានផោនទៀតទៅឲ្យ Juventus ប្រសិនបើការផ្លាស់ប្តូរនេះត្រូវរូវគ្នា។

លោក Di Marzio ក៏បានរាយការណ៍ផងដែរថា Dybala ចង់ស្នាក់នៅ Juventus ដើម្បីឆ្លៀតយកឱកាសធ្វើការជាមួយលោក Sarri តែយ៉ាងណាវត្តមានរបស់ Cristiano Ronaldo បានធ្វើឲ្យអតីតកីឡាករ Palermo រូបនេះបាត់បង់ចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ៕

​ប្រភព៖​​​ trollkhmer

    Loading...

    ពេញនិយម