វីដេអូចម្រៀងក្នុងរឿង គ្មានថ្ងៃបញ្ចប់ ចេញជាផ្លូវការហើយ
កំសត់ណាស់ មើលហើយចង់ស្រក់ទឹកភ្នែក…
ខ្សែភាពយន្តភាគខ្មែរថ្មីរឿង “គ្មានថ្ងៃបញ្ចប់” ជាវណ្ណកម្មថ្មីមួយ របស់ស្ថានីយទូរទស្សន៍ CTN ដែលប្រិយមិត្តគ្រប់គ្នាកំពុងតែរង់ចាំតាមដាននោះ នៅពេលនេះបានចេញវីដេអូចម្រៀងជាផ្លូវការហើយ កាលពីយប់មិញនៅលើ Facebook Page ផ្លូវការរបស់ CTN ។
បទចម្រៀងដែលមានចំណងជើងថា “អតីតផ្អែមល្ហែម បច្ចុប្បន្នឈឺចាប់” ច្រៀងដោយលោក សៅ ឧត្តម គឺជាស្នាដៃថ្មី ដែលបទចម្រៀងមួយនេះ គឺពិតជាពិរោះ និងពោរពេញទៅដោយមនោសញ្ចេតនា ហើយអ្វីរឹតតែពិសេសនោះ គឺក្នុងវីដេអូមួយនេះបានដាក់បញ្ចូលនូវឈុតឆាកពិសេសៗនៃសាច់រឿង គ្មានថ្ងៃបញ្ចប់ ផងដែរ ។
សូមបញ្ជាក់ផងដែរថារឿង គ្មានថ្ងៃបញ្ចប់ នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយនេះតទៅ និងមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៧ ដល់ម៉ោង ៨យប់ ។
បើចង់ជ្រាបច្បាស់ថា បទចម្រៀងមួយនេះពិរោះ រណ្តំចិត្ត យ៉ាងណា តោះសូមរីករាយទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍