Connect with us

ស្រាយចម្ងល់ក្នុងករណីធ្លាក់ដែកពីលើអាគារ ៤២ ជាន់បណ្តាលឱ្យចំឡានកំពុងចតចោល

មានសំនួរជាច្រើនទាក់ទងនឹងការធ្លាក់ដែកត្រូវឡាននៅលើផ្លូវសាធារណៈមួយនេះ ថាបើមានករណីបែបនេះអ្នកណាជាអ្នកសង

ភ្នំពេញ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២ថ្ងៃត្រង់ មានករណីដែកធ្លាក់ពីលើអាគារ Golden Tower 42 ដែលស្ថិតនៅចំណុចផ្លូវប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ។ ករណីដែកធ្លាក់មកស្រស់ៗបែបនេះ បានធ្លាក់ចំរថយន្តដែលកំពុងចតចោលបណ្តាលឱ្យមានការខូចខាតកញ្ចក់ខាងមុខ ជាសំណាងដែលមិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ ឬម្ចាស់រថយន្តផ្ទាល់។

បើយោងតាមគណីហ្វេសប៊ុករបស់លោក SaRith Bth បានសរសេរបង្ហោះថា “មកពីបាយថ្ងៃត្រង់ ក៏ប្រទះខ្យល់បក់បោកខ្លាំង បានពាំនាំដែកមួយផ្ទាំង ពីលើអាគារមកត្រូវរយន្តចតចោល… ជាសំណាងដែលមិនប៉ះដល់អ្នកធ្វើដំណើរតាមផ្លូវ…សំណាងចេះជាប់ស្តុបបង្អាក់”។ “សូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដាសុវត្ថិភាពក៏មិនដឹងនៅឯណា”។

ក្នុងករណីធ្លាក់ដែកពីលើអាគារ Golden Tower 42 បណ្តាលឱ្យឡានខូចខាតនេះ សម្រាប់ការសំណងសងទៅលើរថយន្តនោះ ត្រូវបានម្ចាស់រថយន្ត និងម្ចាស់ការដ្ឋានសាងសង់អាគារ Golden Tower 42 ធ្វើការសម្របសម្រួលគ្នាដោយម្ចាស់ការដ្ឋានយល់ព្រមសងរថយន្តដែលខូចខាតដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង តែយ៉ាងណានោះវិញអាជ្ញាធរ និងប្រជាពលរដ្ឋក៏សំណូមពរឱ្យម្ចាស់សាងសង់មេត្តាប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានលើកក្រោយទៀត៕


អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម