កញ្ញា បេប៊ី បន្ថែមអាជីបជាអ្នកចម្រៀងឱ្យ “ផលិតកម្មថោន”
បេប៊ីអើយបើស្អាតយ៉ាងនេះច្រៀងពិរោះទៀត មិនឱ្យល្បីយ៉ាងម៉េច
ភ្នំពេញ៖ ពិធីការិនីដ៏ស្រស់ស្អាតរបស់ស្ថានីយទូរទស្សន៍ MYTV កញ្ញា បេប៊ី កាន់តែមានភាពល្បាញល្បី បន្ទាប់ទទួលបានការជោគជ័យជាច្រើននៅវិថីសិល្បៈ។
ក្រៅពីជាពិធីការិនី កញ្ញា បេប៊ី ក៏ជាតារាចម្រៀងមួយរូបដែលលោកអ្នកស្គាល់ជាតារាចម្រៀងចូលចិត្តច្រៀងបទញាក់ ដែលបង្ហាញនៅភាពសិចស៊ីធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ជាមួយសម្រស់ដ៏ឆើតឆាយរបស់គាត់។ អ្វីដែលធ្វើឱ្យ កញ្ញា បេប៊ី កាន់តែជោគជ័យជាងនេះគឺកញ្ញា ត្រូវបានផលិតកម្ម “ថោន” បានអញ្ជើញកញ្ញាចុះកុងត្រាក្លាយជាតារាចម្រៀងប្រចាំផលិតកម្មតែម្តង ។
បន្ទាប់ពីកញ្ញា បេប៊ី ក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម “ថោន” មកកញ្ញា គ្រោងនិងចេញអាល់ប៊ុមថ្មីរបស់គាត់នៅក្នុងពេលឆាប់ៗនេះ។ នេះជាអ្វីដែលកញ្ញាបានសរសេរនៅបណ្តាញសង្គម Instargram កាលពីពេលថ្មីៗនេះ។
ទោះជាយ៉ាងណាមិញ កញ្ញា បេប៊ី ក៏មិនបានចោលនៅអាជីពជាពិធីការិនីរបស់គាត់នោះឡើយ ទោះកញ្ញារវល់យ៉ាងណាក៏ដោយ។ ហ្វេនរបស់កញ្ញា បេប៊ី ជាច្រើននាក់ក៏ទន្ទឹងរង់ចាំមើលថា បទចម្រៀងដំបូងរបស់គាត់នៅក្នុងផលិតកម្ម “ថោន” គ្រោងចេញនៅពេលណា៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍