ស្ពានបាឡេ ឫស្សីកែវ នឹងបើកឱ្យធ្វើចរាចរណ៍ជាថ្មី នៅថ្ងៃទី១សីហាស្អែកនេះ
ថ្ងៃស្អែក បងប្អូនអាចជិះលើស្ពានបាឡេ ឫស្សីកែវ បានវិញហើយ!
ភ្នំពេញ៖ ស្ពានបាឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាបចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច នឹងបើកឱ្យប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជាធម្មតាឡើងវិញ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តទៅ ក្រោយពីផ្អាកមួយរយៈ ដើម្បីថែទាំ ជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP ដកស្រង់សម្ដីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
ស្ពានបេឡេនេះ ត្រូវបានដាក់ឱ្យដំណើរការប្រហែល ១ឆ្នាំ ហើយត្រូវផ្អាកដំណើរការកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ ស្ពាននេះ ឆ្លងកាត់ទន្លេសាប ស្ថិតនៅខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានប្រវែង ៥០៦ម៉ែត្រ ទទឹង ១២ម៉ែត្រ ដើម្បីជួយសម្រួលចរាចរណ៍នៅស្ពានជ្រោយចង្វារ និងស្ពានព្រែកព្នៅ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍